ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ អញ្ជើញបញ្ចុះបឋមសិលាសាងសង់អាគារទីស្នាក់ ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ អញ្ជើញបញ្ចុះបឋមសិលាសាងសង់អាគារទីស្នាក់ ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ

……………

នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥  ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ 

អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះព្រះសីហនុ ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ 

ឯកឧត្តម អភិបាលខេត្ត បានជួបសំណេះសំណាល សាកសួរសុខ ទុក្ខជាមួយអតីតយុទ្ធជន និងនិវត្តជន នៅក្រុងព្រះសីហនុសរុបចំនួន១២០នាក់ និងបាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជនខេត្តព្រះសីហនុទាំងអស់។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ក៏ដូចជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខដល់អតីតយុទ្ធជននៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យបានល្អប្រសើរ។

ក្នុងឱកាសសំណេះសំណាលនោះដែរ ឯកឧត្តម ម៉ាង ស៊ីណេត បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនសមាជិក សមាគមអតីតយុទ្ធជន ទាំង ១២០ នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ, និងថវិកា ៥ម៉ឺនរៀល៕