ឯកឧត្តម ម៉ាង ស៊ីណេត នាំយកអំណោយជួយពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្រុងកំពង់សោម

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ រួមទាំងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងការសោកស្តាយ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានដាក់ចេញនូវវិធានការសំខាន់ៗចំនួន ២៖

១. ចំពោះប្រជាពលរដ្ឋ៖ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាពិសេសកុមារតូចៗ និងចាស់ជរា ដោយសារអាកាសធាតុមិនទាន់វិលរកភាពប្រក្រតីវិញនៅឡើយ។

២-ចំពោះអាជ្ញាធរ និងកងកម្លាំង៖ ត្រូវបន្តតាមដានស្ថានភាពទឹកជំនន់យ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា អំណោយដែលបានចែកជូននាពេលនោះ រួមមានគ្រឿងឧបភោគបរិភោគចាំបាច់ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុកជីវភាពបងប្អូនពលរដ្ឋក្នុងគ្រាដ៏លំបាកនេះ។