ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចូលរួមវេទិកាសហប្រតិបត្តិការកម្ពុជា-ចិន នៅទីក្រុងក្វាងចូវ ដើម្បីទាក់ទាញការវិនិយោគលើ «ផលិតកម្មឆ្លាតវៃ»

ទីក្រុងក្វាងចូវ ប្រទេសចិន៖ នាព្រឹកថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្ត ចូលរួមពិធីបើក «វេទិកាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកម្ពុជា-ចិន» ក្រោមប្រធានបទ «ផលិតកម្មឆ្លាតវៃអាស៊ាន» (China-Cambodia Collaboration: Smart Manufacturing for ASEAN) នៅទីក្រុងក្វាងចូវ ប្រទេសចិន។

បេសកកម្មការបរទេសនាពេលនេះ មានគោលបំណងសំខាន់ៗដូចខាងក្រោម៖

 -ពង្រឹងកិច្ចសហប្រតិបត្តិការ៖ លើកកម្ពស់ទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យាឌីជីថល រវាងកម្ពុជា និងចិន ឱ្យកាន់តែស្អិតរមួត។

 -ផ្សព្វផ្សាយឱកាសវិនិយោគ៖ រៀបចំកម្មវិធីផ្សព្វផ្សាយក្រោមប្រធានបទ «ភាពជាដៃគូរវាងចិន និងកម្ពុជា ដើម្បីជំរុញកម្មន្តសាលឆ្លាតវៃនៅតំបន់អាស៊ាន» ដោយផ្តោតសំខាន់លើវិស័យយានយន្ត និងគ្រឿងសង្ហារឹម។

 -ទាក់ទាញទុនវិនិយោគ៖ ជំរុញ និងទាក់ទាញវិនិយោគិនចិន ឱ្យមកបណ្តាក់ទុនបន្ថែមនៅខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពល និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរបស់កម្ពុជា។

អត្ថបទ ៖ ម៉ារ៉ាឌី