ឯកឧត្តម ម៉ាង ស៊ីណេត កោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងររបស់ក្រុមគ្រូពេទ្យដែលបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរស្រុកស្ទឹងហាវ ចុះពិនិត្យពីវឌ្ឍនភាពមណ្ឌល សុខភាពអូរតាសេក និងមណ្ឌល សុខភាពស្ទឹងហាវ ស្ថិតនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នារសៀលថ្ងៃចន្ទទី០១ ខែកញ្ញា ឆ្នាំ២០២៥ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្តរបស់ក្រុមគ្រូពេទ្យរបស់យើងដែលបានបំពេញការងារប្រកបដោយវិជ្ជាជីវៈបានល្អប្រសើរក្នុងការបំរើសេវាសាធារណ ដើម្បីពិនិត្យ និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងបានធ្វើការណែនាំដល់ក្រុមគ្រូពេទ្យត្រូវយកចិត្តទុក ដាក់ពិនិត្យព្យាបាលជំងឺប្រកបដោយក្រម សីលធម៌ វិជ្ជាជីវៈគ្រូពេទ្យ ព្រោះប្រជាពលរដ្ឋពឹងផ្អែកលើក្រុមគ្រូ ពេទ្យរបស់យើង និងត្រូវមានបុគ្គលិកប្រចាំការ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីរង់ចាំប្រជាពលរដ្ឋ មកទទួលសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព ។

ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថមថវិកាឧបត្ថម្ភជូនអ្នកជំងឺ និងជូនមណ្ឌលសុខភាពអូរតាសេកចំនួន ១លានរៀលផងដែរ  ៕

សូមជម្រាបថា មណ្ឌលសុខភាពស្ទឹងហាវ បាននឹងកំពុងធ្វើការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ និងសួនច្បារនៅក្នុងបរិវេណមណ្ឌល សុខភាពកាន់តែមានសោភ័ណ ភាព អនាម័យ បរិស្ថានកាន់តែល្អ ជាពិសេសនៅពេលមណ្ឌល សុខភាពយើងមានអនាម័យ សោភ័ណភាពល្អ ប្រជាពលរដ្ឋប្រាកដជាមកទទួលសេវាសុខាភិបាលកាន់តែច្រើន។