នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះ សំណាលជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងណានជីង ខេត្តជាំងស៊ូ សាធារណ រដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្អូនៗនិស្សិតកម្ពុជា ដែលកំពុងសិក្សា និងស្នាក់នៅទីក្រុងណានជីង។
ជាមួយគ្នានេះឯកឧត្តម ក៏បានលើក ទឹកចិត្តដល់ប្អូនៗនិស្សិត ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ក៏ដូចជាថែរក្សាសុខភាពឱ្យបានល្អ ខិតខំប្រឹងប្រែងរៀនសូត្រ ទទួលបានជោគជ័យក្នុងការសិក្សា ដេីម្បីក្លាយជាសសរទ្រូងនៃប្រទេសជាតិ និងមានឱកាសចូលរួមបម្រេីប្រទេស ជាតិជាមួយរាជរដ្ឋាភិបាល។CMD