ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបពិភាក្សាការងារជាមួយប្រតិភូវិនិយោគអន្តរជាតិកេបិក Québec International (IQI)
ទីស្តីការក្រសួង៖ រសៀលថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោក Mr. Hubert Bolduc ប្រធាននៃការវិនិយោគអន្តរជាតិកេបិក Québec International (IQI) និងប្រតិភូ ចូលជួបសម្តែងការគួរសម ដោយមានការអញ្ជើញចូលពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ។
ជំនួបនាឱកាសនេះធ្វើឡើងក្នុង គោលបំណងពិនិត្យពិភាក្សាអំពីការងារអាទិភាពរបស់ក្រសួងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ព្រមទាំងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ចែករំលែកចំណេះដឹង និងភាពជាដៃគូដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែលនឹងចូលរួមចំណែកដល់ទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕


