ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបពិភាក្សាការងារជាមួយកុងស៊ុលកិត្តិយសកម្ពុជាប្រចាំរូម៉ានី និងជាប្រធានប្រតិបត្តិ នៃសមាគមជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ
ទីស្តីការក្រសួង៖ រសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោក Mihai Andritoiu កុងស៊ុលកិត្តិយសកម្ពុជាប្រចាំរូម៉ានី និងជាប្រធានប្រតិបត្តិ នៃសមាគមជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ និងប្រតិភូ ចូលជួបសម្តែងការគួរសម ដោយមានការអញ្ជើញចូលពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ។
ជំនួបនាឱកាសនេះមានគោលបំណងការស្វែងរកដៃគូអាជីវកម្មរវាងក្រុមហ៊ុនរូម៉ានី និងដៃគូកម្ពុជា ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ព្រមទាំងបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕


