ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើការសិក្សាសមិទ្ធិលទ្ធភាពបឋមគម្រោងផ្លូវជាតិលេខ៤៣ (ត្រែងត្រយឹង NR4-ទ្វារថ្មី NR3) ក្រោមក្របខណ្ឌឥណទានសម្បទានពីមូលនិធិសាអូឌីតសម្រាប់ការអភិវឌ្ឍ (Saudi Fund For Development-SFD)
ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើវឌ្ឍនភាព ការសិក្សាសមិទ្ធិលទ្ធភាពបឋមគម្រោងផ្លូវជាតិលេខ៤៣ (ត្រែងត្រយឹង NR4-ទ្វារថ្មី NR3) ក្រោមក្របខណ្ឌឥណទានសម្បទានពីមូលនិធិសាអូឌីតសម្រាប់ការអភិវឌ្ឍ (Saudi Fund For Development-SFD) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ៕



