ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Hong Kong Trade Development Council (HKTDC)

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អនុញ្ញាតឱ្យក្រុមហ៊ុន Hong Kong Trade Development Council (HKTDC) ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។

ជំនួបនេះមានគោលបំណងដើម្បីស្វែងយល់ពីសក្តានុពល នៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការដឹកជញ្ជូនតាមផ្លូវទឹក និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ក៏ដូចជាដើម្បីលើកកម្ពស់ការផ្គូរផ្គងអាជីវកម្មក្នុងចំណោមទីផ្សារហុងកុង-កម្ពុជា និងទីផ្សារអន្តរជាតិដទៃទៀត៕