ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុន Wastewater Solution Group (WWSG) ប្រទេសអូទ្រីស

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោក Peter Kerschberger ដៃគូគ្រប់គ្រង ក្រុមហ៊ុន Wastewater Solution Group (WWSG) ប្រទេសអូទ្រីស ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។

 

ជំនួបនេះធ្វើឡើងដើម្បីស្វែងយល់បន្ថែម អំពី បច្ចេកវិទ្យាគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ (Modular containerized wastewater treatment technologies) របស់ក្រុមហ៊ុនខាងលើ៕