ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូក្រសួង អញ្ជើញទស្សនកិច្ចក្រុមហ៊ុន LESSO

ខេត្តគ័ងទង់ សាធារណរដ្ឋប្រជាមានិតចិន៖ នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូក្រសួង អញ្ជើញទស្សនកិច្ចក្រុមហ៊ុន LESSO ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។
ទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន LESSO ក៏ដូចជាការស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មបំពង់លូទឹកកខ្វក់ និងលូទឹកភ្លៀងប្រភេទ HDPE,PE, uPVC និងការផលិតបំពង់បង្ហូរទឹក បរិក្ខារ និងសម្ភារអនាម័យផ្សេងៗទៀត តាមរយៈការចុះទៅពិនិត្យផ្ទាល់នៅការិយាល័យកណ្តាល និងមន្ទីរពិសោធន៍សម្ភារវត្ថុធាតុដើមផលិតបំពង់លូ ដើម្បីធានាគុណភាពផលិតផលសម្រេច។