ឯកឧត្តម ប៉េង ពោធិ៍នា ដឹកនាំក្រុមបច្ចេកទេសចុះពិនិត្យមហាវិថីស៊ីជីងពីង (ផ្លូវក្រវាត់ក្រុងទី៣)
ខេត្តកណ្តាល៖ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកណ្តាល បានដឹកនាំក្រុមការងារបច្ចេកទេស និងភាគីពាក់ព័ន្ធចុះពិនិត្យមហាវិថីស៊ីជីងពីង (ក្រវាត់ក្រុងទី៣) ដែលមានបញ្ហារអិលពេលភ្លៀងរលឹម នៅចំណុចភ្លើងស្តុបបំបែកទៅព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ និងចំណុច គ.ម 15+500 ដល់គ.ម 16+000 សង្កាត់សិត្បូ ក្រុងតាខ្មៅ។
ក្រោមការចង្អុលបង្ហាញពី ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តកណ្តាល ក្រុមការងារជំនាញបានចាត់ចែងបន្ទាន់ដើម្បីទប់ស្កាត់បន្ថយហានិភ័យគ្រោះថ្នាក់នេះដោយលាងសម្អាតជ័រ ប្រេង និងដី ដែលតោងជាប់លើតួផ្លូវ គូសគំនូសបន្ថែម ដាក់ស្លាកសញ្ញាប្រយ័ត្នរអិលពេលភ្លៀង និងបំពាក់ពីលើដោយភ្លើងពញ្ញាក់ស្មារតី និងប្រើម៉ាស៊ីនឆូតបង្កើនភាពគ្រើមលើផ្ទៃផ្លូវផងដែរ៕



