ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ រាប់បាត្រ ព្រះសង្ឃ ១៣៥ អង្គ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ ញាតកាទាំង៧សណ្ដាន និងវីរៈជនជាតិ នៅវត្តនិរោធរង្សី ថ្ងៃបិណ្ឌទី៩

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមសូត្រមន្ដ នមស្ការ ចម្រើនព្រះបរិត្ដ រាប់បាត្រ ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសល ផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតកាទាំង៧សណ្ដាន និងជូនដល់វិញ្ញាណក្ខន្ធ បុព្វបុរស វីរៈជនជាតិ អ្នកស្នេហាជាតិ ដែលបានពលីអាយុជីវិត ដើម្បីភាពគង់វង្ស នៃបូរណភាពទឹកដី ជាតិ មាតុភូមិ នៅវត្តនិរោធរង្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវនឹងព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។ 

ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទ ប្រចាំវេនទី៩ បាននាំយកនូវទេយ្យទាន និងបច្ច័យសម្រាប់ ប្រគេនព្រះសង្ឃ រួមមាន៖ បច្ច័យកសាង ចំនួន៣០លានរៀល បច្ច័យចង្ហាន់ចំនួន២លានរៀល ព្រះសង្ឃ១៣៥អង្គ ក្នុង១អង្គចំនួន២មុឺនរៀល ព្រះចៅអធិការវត្តចំនួន១០មុឺនរៀល សាដកចំនួន១៣៥ឈុត អង្ករចំនួន១០០គីឡូក្រាម ស្ករសចំនួន១០០គីឡូក្រាម មី២០កេសតូច ត្រីខ២កេសធំ ទឹកដោះគោខាប់២កេសធំ ទឹកក្រូចចំនួន១០កេស ទឹកបរិសុទ្ធចំនួន៥០កេស និងផ្លែឈើ២កន្ត្រក។ ជាមួយគ្នានេះ ឯកឧត្តម និងលោកជំទាវ ក៏បានជូននូវថវិកាចំនួន២មុឺនរៀល ដល់លោកតា លោកយាយ ដែលបានចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៩នេះផងដែរ៕