ឯកឧត្តម បណ្ឌិតហង្ស សាមឿន ស្នើរអោយដៃគូអភិវឌ្ឍន៏ធ្វើការជាមួយអ្នកពាក់ព័ន្ធនានាឱ្យអនុវត្តតាមច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជានិងសម្រាប់ថ្នាក់ជាតិនិងក្រោមជាតិ

នៅ(គ.ជ.គ.ម) ឯកឧត្តម បណ្ឌិតហង្ស សាមឿន អនុប្រធានទី២និងជាទីប្រឹក្សាផ្ទាល់សម្តេចធិបតី នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអនុញ្ញាតអោយលោក Aslam Perwaiz នាយកប្រតិបត្តិអង្កការADPCនិងសហការី រសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០២៥នេះដើម្បី ចូលជួបសម្តែងការគួសមនិងពិភាក្សាការងារនិងធ្វើបច្ចុប្បន្នភាពរវាង(គ.ជ.គ.ម)និងADPC។ស្វែងយល់បន្ថែមលើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា ដើម្បីរួមសហការគាំទ្រវិស័យបណ្តុៈបណ្តាលនិងឆ្លើយតបគ្រោះមហន្តរាយ។

ក្នុងជំនួបនោះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM)និងមជ្ឈមណ្ឌលត្រៀមទប់ទល់គ្រោះមហន្តរាយអាស៊ី (ADPC)បានបង្ហាញការសរសើរពីសកម្មភាពនានាកន្លងមកនិងបន្តនៃការគាំទ្រវិស័យគ្រប់គ្រងគ្រោះមហន្តរាយរវាងADPCនិងNCDM ហើយសូមគាំទ្រលើកិច្ចចូលរួមចំណែកយ៉ាងសកកម្មផងដែរ ផ្នែកបណ្តុះបណ្តាលធនមនុស្សនិហការតរៀមឆ្លើយតប ការស្តាឡើងវិញ ។បន្តរួមទាំងស្នើរជាផ្លូវការ ដើម្បីធ្វើបច្ចុប្បន្នភាពពិភាក្សាគ្នាអំពីបញ្ហាក្រុមប្រឹក្សាភិបាល ADPC រួមទាំងការណែនាំរបស់អ្នកអំពីផលប៉ះពាល់លើ ADPC ដោយសារការជូនដំណឹងរបស់ USAID នាពេលថ្មីៗនេះ ដើម្បីបញ្ចប់ការផ្តល់មូលនិធិរបស់ពួកគេនៅទូទាំងពិភពលោក។
បន្ទាប់ពីដំណើរទស្សនកិច្ចរទៅកាន់ទីក្រុងបាងកកនៅដើមខែមករា ឆ្នាំ 2025 និងការពិភាក្សាដែលភាគីទាំងពីរមាននៅក្រៅកិច្ចប្រជុំ RCC លើកទី 18 របស់ ADPC។លោក Aslam Perwaizជំរាបជូនថា ADPC មានបំណងចង់អញ្ជើញឯកឧត្តម គន់ គីម អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) និងប្រតិភូ ទៅកាន់ទីក្រុងបាងកកប្រទេសថៃក្នុងឆ្នាំនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំដ៏ធំហើយមកទស្សនាមជ្ឈមណ្ឌលរបស់ADPCផងដែរ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់គណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ ដើម្បីធ្វើបច្ចុប្បន្នភាពគាត់អំពី ADPC និងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការគ្នាកន្លងមកគឺកិច្ចសហប្រតិបត្តិការរបស់ADPCជាមួយ NCDM អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។
ក្នុងនាមឯកឧត្តមទេសរដ្ឋមន្ត្រី គន់គីម ឯកឧត្តមបណ្ឌិតហង្ស សាមឿនបានអោយដឹងថាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ស្នើរអោយដៃគូអភិវឌ្ឍន៏នានាធ្វើការជាមួយនិងលើកទឹកចិត្តរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធនានាឱ្យអនុវត្តច្បាប់និងអនុសញ្ញាជនពិការថ្នាក់ជាតិនិងអន្តរជាតិ។លើកកម្ពស់បរិយាបន្នពិការភាព និងការទទួលបានការបញ្ជ្រាបជាមួយដៃគូ អ្នកពាក់ព័ន្ធ និងសហគមន៍ ជាគន្លឹះក្នុងការរស់នៅកាន់តែប្រសើរសម្រាប់ជនមានពិការភាព ។កិច្ចសហប្រតិបត្តិការ និងការចូលរួមក្នុងការសន្ទនាជាមួយរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធសំខាន់ៗ ក្នុងន័យស្ថាបនា ដើម្បីបន្តការអភិវឌ្ឍន៍ និងអនុវត្តគោលនយោបាយ និងច្បាប់។រហូតដល់សហគមន៍មានសុវត្ថិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា។