ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក Dat Pham អគ្គនាយកថ្មីនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ,

( ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក Dat Pham អគ្គនាយកថ្មីនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ដោយនៅក្នុងឱកាសនោះ លោក Dat Pham បានជម្រាបជូនពីតួនាទីថ្មី ដោយចាប់ផ្តើមថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ហើយការចាប់ផ្ដើមមួយនេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលបានផលិត និងវិនិយោគនៅប្រទេសកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ ក្រុមហ៊ុន នឹងនៅតែបន្ដដើរតួនាទីជាអ្នកវិនិយោគអន្តរជាតិដែលមានការប្តេជ្ញាចិត្តខ្ពស់ និងជាដៃគូក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវការស្វាគមន៍ការលើកកាន់តំណែងជា អគ្គនាយកថ្មីនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ហើយក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រី ជូនពរឲ្យ លោក Dat Pham ទទួលបានជោគជ័យក្នុងមុខតំណែងថ្មីនេះផងដែរ៕