ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ កាត់ខ្សែបូសម្ពោធស្នាក់ការបំពេញការងារ និងសមិទ្ធិផលនានាក្នុងឃុំ ក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ

(ក្រចេះ)៖ អគារស្នាក់ការបំពេញការងារ រួមជាមួយសមិទ្ធិផលថ្មីៗបន្ថែមទៀតនៅក្នុងឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដែលទើបកសាងហើយ ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ។
ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម អុឹម ចាន់ថុល តំណាងរាស្រ្តខេត្តក្រចេះ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថត អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងឃុំក្បាលដំរី យ៉ាងច្រើនកុះករ ៕