ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៃការគ្រប់គ្រងមន្ទីរព័ត៌មានរាជធានី-ខេត្ត ដើម្បីពង្រឹងការគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍បានកាន់តែល្អប្រសើរបន្ថែមទៀត

( ភ្នំពេេញ )៖ កិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារនៃការគ្រប់គ្រងមន្ទីរព័ត៌មានរាជធានី-ខេត្ត បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នាសាលបណ្តុះបណ្តាលនិងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
កិច្ចប្រជុំនាឱកាសនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥, ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ នៃក្រសួងព័ត៌មាន ប្រធាន អនុប្រធានមន្ទីរព័ត៌មានរាជធានី ខេត្តទាំង ២៥៕