ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការកែសម្រួលការប្រគល់ភារកិច្ច និងរបៀបរបបការងាររបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការកែសម្រួលការប្រគល់ភារកិច្ច និងការកំណត់របៀបរបបការងាររបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និងអគ្គនាយិកា នៃក្រសួងព័ត៌មាន។
កិច្ចប្រជុំមានគោលបំណងផ្សព្វផ្សាយ និងជម្រាបជូនថ្នាក់ដឹកនាំអំពីការកែសម្រួលការប្រគល់ភារកិច្ច ព្រមទាំងការកំណត់របៀបរបបការងារ ដើម្បីធានាប្រសិទ្ធភាព គុណភាព និងភាពរលូនក្នុងការដឹកនាំ និងអនុវត្តការងាររបស់ក្រសួងព័ត៌មាន៕







