ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ : កម្ពុជាបាននិងកំពុងបន្តអនុវត្តយន្តការរួមនៃផែនការសកម្មភាពអនុតំបន់ (SAP) ដំណាក់កាលទី១៣ (ឆ្នាំ ២០២៥-២០២៧) ក្នុងចូលរួមការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងតំបន់

រាជធានីភ្នំពេញ : ឯកឧត្តម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងបែបនេះក្នុងកិច្ចប្រជុំគណៈកម្មាធិការមន្ត្រីជាន់ខ្ពស់ (SOC) នៃភាគីហត្ថលេខីលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ១៩៩៣ ស្តីពីការត្រួតពិនិត្យគ្រឿងញៀននៅក្នុងអនុតំបន់ទន្លេមេគង្គក្រោមកិច្ចសម្របសម្រួលពី UNODC និងមានប្រទេសចំនួន៦ ចូលរួមមាន : កម្ពុជា ចិន វៀតណាម ឡាវ ភូមា ថៃ ពីប្រទេសថៃ ថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៦ ខណៈកម្ពុជាចូលរួមតាមប្រព័ន្ធពីចម្ងាយZOOM។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបន្តដោយកោតសរសើរ នឹងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់ប្រទេសទាំង៦ និងបានជឿជាក់យ៉ាងមុតមាំថាកិច្ចប្រជុំរបស់យើងនឹងក្លាយជាវេទិកាសម្រាប់ចែករំលែកការប្តេជ្ញាចិត្ត និងដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលយើងបានជួបប្រទះកន្លងមក ព្រមទាំងផ្តល់ជាធាតុចូលសម្រាប់ផែនការសកម្មភាពអនុតំបន់ថ្មី។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងដោយសង្កត់ធ្ងន់ថាកម្ពុជាបាននិងកំពុងបន្តអនុវត្តយន្តការរួមនៃផែនការសកម្មភាពអនុតំបន់ (SAP) ដំណាក់កាលទី ១៣ (ឆ្នាំ ២០២៥-២០២៧) ដែលបានអនុម័តរួចហើយ ព្រមទាំងផែនការសកម្មភាពអនុតំបន់ (SAP) សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។និន្នាការថ្មីនៃការប្រើប្រាស់សារធាតុផ្លូវចិត្តថ្មីៗ (New Psychoactive Substances) ដូចជាសារធាតុ Etomidate ជាដើម ដែលជាកង្វល់ថ្មីសម្រាប់យើង។ ការទប់ស្កាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ និងកាត់បន្ថយការគំរាមកំហែងដែលបង្កឡើងដោយគ្រឿងញៀននៅក្នុងតំបន់ចូលរួមចំណែកដល់ការអនុវត្តការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ UNGASS ។