ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចែកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនជនភៀសសឹកចំនួនជាង ១,៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ

នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋភៀសសឹកចំនួន ១,៥៣៦គ្រួសារ នៅមណ្ឌលសុវត្ថិភាព ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំគ្រប់មធ្យោបាយដេីម្បីខិតខំរៀបចំជម្រកបណ្តោះអាសន្នដល់បងប្អូន​ប្រជាពលរដ្ឋភៀសសឹកដែលត្រូវចាកឆ្ងាយពីលំនៅដ្ឋាន​,​ មិនទាន់អាចត្រឡប់ទៅវិញក្នុងពេលនេះ​ ដេីម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃឱ្យកាន់តែល្អប្រសេីរទាំងសុវត្ថិភាព​ និងបរិស្ថានស្អាត។

​ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ក្នុងន័យនេះសបញ្ជាក់ច្បាស់ថា​ រាជរដ្ឋាភិបាល​មិនទុកចោលឡើយ​ ពោលគឺ “សុខទុក្ខរបស់ប្រជាពលរដ្ឋ​ គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល​ និងប្រជាពលរដ្ឋទូទាំងប្រទេស”។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនបងប្អូនប្រជាពលរដ្ឋ ត្រូវរក្សាស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងគ្រាដែលកម្ពុជាកំពុងធ្វើគ្រប់មធ្យោបាយ ដើម្បីជាតិ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។

ជាចុងបញ្ចប់ បងប្អូនប្រជាពលរដ្ឋភៀសសឹក សម្តែងក្តីត្រេកអរចំពោះការខ្វល់ខ្វាយជាប់ជាប្រចាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហើយប្រជាពលរដ្ឋភៀសសឹកគាំទ្រនឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងដំណើរការពារ និងទាមទារបូរណភាពទឹកដីរបស់កម្ពុជា។

អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនប្រជាពលរដ្ឋភៀសសឹកក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ៥០គីឡូក្រាម, មី មួយកេសធំ, ត្រីខ មួយកេស និងថវិកាចំនួន ១លានរៀល។ ក្នុងនោះ ស្រ្តីមានផ្ទៃពោះ ទទួលបានថវិកាបន្ថែមចំនួន ១លានរៀល និងជនពិការ ទទួលបានបន្ថែមចំនួន ៥០ម៉ឺនរៀល៕