ឯកឧត្តម ថុង ណារុង និងលោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង

(កោះកុង)៖ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីភាពបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ។

មានប្រសាសន៍បើកអង្គសន្និបាត លោកជំទាវ ឈី វ៉ា ថ្លែងថា ការរៀបចំសន្និបាតនេះឡើង គឺពិតជាមានសារៈសំខាន់ ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញលើការងារទាំងឡាយរបស់រដ្ឋបាលខេត្តដែលបាន អនុវត្តក្នុងឆ្នាំ២០២៥ និងដើម្បីប្រមូលធាតុចូលសំខាន់ៗទុកជាមូលដ្ឋានបន្ថែមក្នុងការដាក់ចេញនូវទិសដៅការងារ សម្រាប់យកទៅអនុវត្តក្នុងឆ្នាំ២០២៦នេះ ឱ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត។

លោកជំទាវ អភិបាលខេត្ត បញ្ជាក់ថា លទ្ធផលការងារដែលយើងសម្រេចបានកន្លងមក ពិតជាមិនអាចកាត់ផ្តាច់បាន ពីការខិតខំប្រឹងប្រែងរួមគ្នាពីសំណាក់បងប្អូនជាមន្ត្រីរាជការ កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់បានឡើយ ជាពិសេសថ្នាក់ដឹកនាំ រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្តគ្រប់លំដាប់ថ្នាក់។

សន្និបាតបូកសរុបលទ្ធការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង នាឱកាសនេះធ្វើឡើងរយៈពេល មួយថ្ងៃកន្លះ៕