ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ធ្វើបទបង្ហាញស្តីពីការលើកទឹកចិត្ត និងការស្នើសុំគ្រឿង ឥស្សរិយយស និងមេដាយជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការដែលមានស្នាដៃក្នុងកិច្ចការងារបម្រើជាតិ,

(ភ្នំពេញ)៖ នៅក្នុងឱកាសនៃដំណើរការអង្គសន្និបាតបូកសរុបលទ្ធផលការងារ ក្នុងឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន នៅក្នុងថ្ងៃទី២ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញធ្វើបទបង្ហាញស្តីពីការលើកទឹកចិត្ត និងការស្នើសុំគ្រឿង ឥស្សរិយយស និងមេដាយជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលមានស្នាដៃល្អក្នុងកិច្ចការងារបម្រើជាតិក្នុងរយៈពេលកន្លងមកនេះ។ សម្រាប់ឆ្នាំ២០២៥ ក្រសួងព័ត៌មាន បានគោរពស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងព័ត៌មានចំនួន ២៤៧រូប ហើយនឹងត្រូវធ្វើពិធីបំពាក់ជូនដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារ ក្នុងឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ។

សន្និបាតបូកសរុបការងាររបស់ក្រសួងព័ត៌មាន ធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក្រោមមូលបទ “ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធថ្មី” ៕