ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ធ្វើបទបង្ហាញស្តីពី ផែនការសកម្មភាពស្តីពីការអភិវឌ្ឍមូលធនមនុស្សវិស័យ ព័ត៌មាននិងសោតទស្សន៍ ឆ្នាំ២០២៦-២០២៨,

(ភ្នំពេញ)៖ ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ធ្វើបទបង្ហាញស្តីពីផែនការសកម្មភាពស្តីពីការអភិវឌ្ឍមូលធនមនុស្សវិស័យ ព័ត៌មាននិងសោតទស្សន៍ ឆ្នាំ២០២៦-២០២៨ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសថ្ងៃទី២ នៃអង្គសន្និបាតបូកសរុបលទ្ធផលការងារ ក្នុងឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រោមមូលបទ “ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធថ្មី” ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦៕