ឯកឧត្តម ច័ន្ទ លំផាត់ប្រកាសសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីការបង្កើតលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយអាស៊ាន (ACDM) កិច្ចប្រជុំថ្នាក់រដ្ឋ   មន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះ មហន្តរាយ (AMMDM) និងលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់ អាស៊ាន សម្រាប់ឆ្នាំ២០២៥ (ARDEX-25)

នៅ(គ.ជ.គ.ម) ឯកឧត្តម ច័ន្ទ លំផាត់ ជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដឹកនាំនៃកិច្ចប្រជុំសេចក្តីសម្រេចស្តីពីការបង្កើតអនុគណៈកម្មការសម្របសម្រួលការងារលំហាត់សមយុទ្ធ និងរៀបចំកិច្ចប្រជុំអមទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គ.ជ.គ.ម. និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ អាស៊ាន (ACDM) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) និងលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន សម្រាប់ឆ្នាំ២០២៥ (ARDEX-25)នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ដោយមានការចូលរួមពីមន្រ្តីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធនានានិងកងកម្លាំងប្រដាប់អាវុធទាំងបី ដើម្បីបែងចែងតួនាទីក្នុងប្រការ១ និងប្រការ២ ត្រូវទទួលបន្ទុកអនុវត្តតាមព្រះរាជក្រិត្យនិងសេចក្តីសម្រេចរបស់រាជរដ្ឋាលភិបាលនិងអោយអនុវត្តសហការជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើតាមជំនាញសម្របសម្រួងសហការលើភារកិច្ចរៀងៗខ្លួន។

រំលេចថា សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការបង្កើតលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយអាស៊ាន (ACDM) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះ មហន្តរាយ (AMMDM) និងលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់ អាស៊ាន សម្រាប់ឆ្នាំ២០២៥ (ARDEX-25)សម្រាប់ថ្ងៃទី២០ដល់ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៥ខាងមុខនេះ។មានសម្រេចដូចតទៅ ការទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ,សន្តិសុខ សេវាសុខាភិបាល,ការរៀបចំព្រឹត្តិការណ៍អម កម្មវិធីវប្បធម៌,ការរៀបចំជំនួយស្មារតី ស្តីពីលំហាត់សមយុទ្ធ សៀវភៅមគ្គទេសក៍សម្រាប់គណៈប្រតិភូ សម្រាប់ប្រព័ន្ធ ផ្សព្វផ្សាយ ។ល។

ឯកឧត្តម ច័ន្ទ លំផាត់ ក្នុងនាមឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានលើកឡើងថាការរៀបចំធ្វើផែនការ និងការអនុវត្តលំហាត់ (ARDEX-25) និងមានប្រធាន ឬតំណាងអនុគណៈកម្មការ ចូលរួមប្រជុំ សហការជាមួយអនុគណៈកម្មការខ្លឹមសារ និងឯកសារ និងអនុគណៈកម្មការរដ្ឋបាល ហិរញ្ញវត្ថុ ភស្តុភារ ពិធីការ និងបដិសណ្ឋារកិច្ច ក្នុងការរៀបចំសម្របសម្រួល និងចាត់ចែងរាល់កិច្ចប្រជុំ សិក្ខាសាលា និងការបណ្តុះបណ្តាលពាក់ព័ន្ធនឹងលំហាត់ សមយុទ្ធ ARDEX-25 ក្នុងដំណើរការលំហាត់សមយុទ្ធទាំងស្រុង និងចាត់ចែងដំណើរការលំហាត់សមយុទ្ធកមដល់។ ឯកឧត្តម ច័ន្ទ លំផាត់ បានស្នើរដល់ថ្នាក់ដឹកនាំនៃក្រសួងពាក់ព័ន្ធនានានិងមន្រ្តីបច្ចេកទេសនិងកងកម្លាំងប្រដាប់អាវុធទាងបី ធ្វើយ៉ាងណាជួយបន្តសហការគាំទ្រអោយបានល្អក្នុងការអនុវត្តលើការងារជំនាញនិមួយរបស់ខ្លួន ដើម្បីប្រទេសជាតិយើង។ឯកឧត្តម មានប្រសាសន៏ពី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជា នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជានិងឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីជាអនុប្រធានទី១ផងនោះ ក៏បានគូសបញ្ជាក់ថារាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញឱ្យប្រើប្រាស់ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ សម្រាប់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រសួងស្ថាប័ន និងនៅថ្នាក់ក្រោមជាតិ សហការរួមគ្នាក្នុងការអនុវត្តដោយផ្តោតលើយុទ្ធសាស្ត្រអាទិភាពធំៗចំនួន៤ គឺ១. ការយល់ដឹងអំពីការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ, ២. ការពង្រឹងអភិបាលកិច្ច ដើម្បីគ្រប់គ្រងហានិភ័យគ្រោះ មហន្តរាយ, ៣. ការវិនិយោគទៅក្នុងការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយសម្រាប់ភាពធន់, ៤.ការបង្កើនការត្រៀមរៀបចំទៅនឹងគ្រោះមហន្តរាយ សម្រាប់ប្រសិទ្ធភាពនៃការឆ្លើយតបក្នុងការស្តារឡើងវិញ ការធ្វើឱ្យមានប្រក្រតីភាព និងការកសាងឡើងវិញ។