ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និង ឧកញ៉ា សុះ កំរុី ចាងហ្វាងគណដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បាននាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារជាច្រើនមកផ្ដល់ជូនដល់បញ្ជាការដ្ឋានអង្គរក្ស នៅតំបន់ប្រាសាទព្រះវិហារ នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និង ឧកញ៉ា សុះ កំរុី ចាងហ្វាងគណដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បាននាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារជាច្រើនមកផ្ដល់ជូនដល់បញ្ជាការដ្ឋានអង្គរក្ស នៅតំបន់ប្រាសាទព្រះវិហារ នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥។
វត្តមានគណៈប្រតិភូត្រូវបានការទទួលស្វាគមន៍ពីឯកឧត្តម នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ដិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។
ការផ្តល់ជំនួយក្នុងឱកាសនេះ គឺជាស្មារតីជាតិ សាមគ្គីភាពសាសនា និងការជួយឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចដ៏សំខាន់បំផុតក្នុងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ៕