ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អញ្ជើញធ្វើបទបង្ហាញពីទិសដៅយុទ្ធសាស្ត្រ

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អញ្ជើញធ្វើបទបង្ហាញពីទិសដៅយុទ្ធសាស្ត្រ

អភិវឌ្ឍ ទទក ឲ្យក្លាយជាទូរទស្សន៍ជាតិទំនើប មានគុណភាពខ្ពស់ និងមានឥទ្ធិពល ដោយធានាការផ្សាយនឌីជីថល ពេញលេញ និងរក្សាការផ្សាយអាណាឡូក សម្រាប់ប្រជាពលរដ្ឋ ដែលមិនទាន់មានលទ្ធភាពទទួលសញ្ញាឌីជីថល, 

( ភ្នំពេេញ )៖ ក្នុងឱកាសនៃដំណើរការនៃអង្គសិក្ខាសាលា ស្តីពីការកសាងផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អញ្ជើញធ្វើបទបង្ហាញពីទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍ ទទក ឲ្យក្លាយជាទូរទស្សន៍ជាតិទំនើប មានគុណភាពខ្ពស់ និងមានឥទ្ធិពល ដោយធានាការផ្សាយនឌីជីថល ពេញលេញ និងរក្សាការផ្សាយអាណាឡូក សម្រាប់ប្រជាពលរដ្ឋ ដែលមិនទាន់មានលទ្ធភាពទទួលសញ្ញាឌីជីថល ។

អង្គសិក្ខាសាលានេះធ្វើឡើងរយៈពេល ២ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធាន គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ គ.គ.ផ. ។

ឯកឧត្តម ឃឹម វុទ្ធី បានជម្រាបជូនបន្ថែមពីទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍ ទទក ក្នុងការជំរុញការកែទម្រង់ការគ្រប់គ្រងរដ្ឋបាល និងធ្វើទំនើបកម្មស្ថាប័ន ដើម្បីប្រសិទ្ធភាពការងារ,ជំរុញការផលិតព័ត៌មាន ដែលមានគុណភាព ប្រសិទ្ធភាព សុក្រឹត្យភាពព័ត៌មាន និងមានក្រមសីលធម៌វិជ្ជាជីវៈ និងចូលរួមប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ។ ពង្រឹងសមត្ថភាពក្នុងការផលិតមាតិកាថ្មីៗ ដែលមានខ្លឹមសារ ភាពច្នៃប្រឌិតប្រកបដោយគុណតម្លៃ និងគុណភាពខ្ពស់។ ពង្រីកការផ្សព្វផ្សាយទៅកាន់បរទេស តាមរយៈប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ 

ទន្ទឹមនេះ ពង្រឹងការរក្សាទុក និងគ្រប់គ្រងឯកសារ និងមាតិកាផ្សាយប្រកបដោយសុវត្ថិភាព និងមានភាពងាយស្រួលក្នុងការស្វែងរក។ កសាង និងអភិវឌ្ឍធនធានមនុស្ស ទាំងមន្ត្រីចាស់ និងវ័យក្មេងជាអ្នកបន្តវេនឲ្យមានចំណេះ ជំនាញ ឌីជីថល ក្នុងវិស័យព័ត៌មាន និងប្រព័ន្ធ ផ្សព្វផ្សាយ។ បង្កើត និងជំរុញកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងអភិវឌ្ឍមាតិកាទូរទស្សន៍ ៕