ឯកឧត្តម គីម វីរៈ ជំរុញនិងលើកទឹកចិត្តដល់ថ្នាក់ក្រោមជាតិ បន្តវិស័យគ្រប់គ្រងគ្រោះមហន្តរាយចាប់ពីថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ដល់ភូមិនិងសហគមន៏ ក្នុងការត្រៀមបង្ការនិងឆ្លើយតបចំពោះគ្រោះមហន្តរាយនៅខេត្តស្ទឹងត្រែង។

ឯកឧត្តម គឹម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ (គ.ជ.គ.ម.)តំណាង ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនាព្រឹកថ្ងៃទី១៦ខែមិនាឆ្នាំ២០២៦បានបើក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦នៅថ្នាក់ក្រោមជាតិដោយមានការចូលរួមពីអាជ្ញាធរខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំង មានសមត្ថកិច្ច អភិបាលក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល និងស្មៀនឃុំ សង្កាត់ ព្រមទាំងមន្ត្រីរាជការ។

តាមរបាយការណ៏ឯកឧត្តម យឹម ផែន អភិបាលរង ខេត្តស្ទឹងត្រែងជួប គ្រោះធម្មជាតិជំនន់ទឹកភ្លៀង : គិតចាប់ពីថ្ងៃទី១៦ ខែមីនា ដល់ខែតុលា ឆ្នាំ២០២៥កន្លងទៅ រងផលប៉ះពាល់ ៣០ឃុំ សង្កាត់ ក្នុងនោះ៖ប៉ះពាល់លំនៅដ្ឋានចំនួន ១.៨០៩ខ្នងផ្ទះ និងប៉ះពាល់ស្រូវចំនួន ២.៧៦៨ហិកតា ខូចខាត ៦៨៥ហិកតាប៉ះពាល់ដំណាំចម្ការរួមផ្សំចំនួន ១.១២៣ហិកតា ខូចខាត ២២៧ហិកតា។ដោយឡែកប៉ះពាល់ផ្លូវគ្រួសក្រហមចំនួន ៥៨,៤៥១ម៉ែត្រ ខូចខាត ១០,៦០៣ម៉ែត្រផ្លូវកៅស៊ូចំនួន ១,៥៧០ម៉ែត្រ ខូចខាត ១៦៥ម៉ែត្រស្ពានបេតុង ១០កន្លែងស្ពានឈើចំនួន ៥៧៧កន្លែង ខូចខាតចំនួន ៥កន្លែងលូកាត់ផ្លូវចំនួន ១២១កន្លែង ខូចខាត ១កន្លែង។ខ្យល់កន្ត្រាក់៖ កើតឡើងចំនួន ២០ករណី បណ្តាលឱ្យរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋសរុប ចំនួន ៤៣គ្រួសារ ក្នុងនោះ ផ្ទះចំនួន ៣៦ខ្នង ខូចខាត ៦ខ្នង សាលារៀនចំនួន ១ខ្នង។បច្ចុប្បន្ននេះជម្លៀសចំនួន ១៥៩គ្រួសារផងដែរ។

ឯកឧត្តម គឹម វីរៈ ក្នុងនាមឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នាឆ្នាំកន្លងមកបានគ្រប់គ្រងលើការងារគ្រោះនិងយកចិត្តទុកដាក់ ត្រៀមបង្កានិងឆ្លើយតបទាន់ពេលវេលា។ឯកឧត្តម អនុប្រធានបន្តថាលេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត ត្រូវធ្វើបច្ចុប្បន្នភាពសមាសភាព គណៈ  កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ប្រសិនបើមានការផ្លាស់ប្តូរ

ថ្នាក់ខេត្ត ត្រូវធ្វើការពង្រឹងសមត្ថភាពមន្ត្រីក្រោមឳវាទរបស់ខ្លួន លើការប្រើប្រាស់ប្រព័ន្ធព្រីស្ស៊ឹម និងប្រព័ន្ធផ្តល់ដំណឹងជាមុន ១២៩៤ ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តមបានលើកឡើងទៀតថាប្រព័ន្ធព្រីស្ស៊ឹមត្រូវបានប្រើប្រាស់ជាឧបករណ៍ផ្លូវការតែមួយគត់ក្នុងការប្រមូលទិន្នន័យផលប៉ះពាល់ភ្លាមៗដោយគ្រោះមហន្តរាយសម្រាប់ប្រើប្រាស់ ក្នុងការសម្រេចចិត្តដាក់ចេញការអនុវត្តកិច្ចគាំពារសង្គមការឆ្លើយតបគ្រោះអាសន្នរបស់រាជរដ្ឋាភិបាលកម្ពុជា។