ឯកឧត្តម គីម វិរៈ ដឹកនាំកិច្ច ប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្បូងឃ្មុំ
នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅរដ្ឋបាលខេត្តត្បូងឃ្មុំមានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយវិស័យគ្រប់គ្រងគ្រោះមហន្តរាយនិងបូកសរុបការងារឆ្នាំ២០២៥និងលើកការងារទិសដៅឆ្នាំ២០២៦បន្ត ដឹកនាំដោយថ្នាក់ជាតិ ឯកឧត្តម គឹម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងឯកឧត្តម កិត្តិសង្គហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដើម្បីបញ្ជ្រៀបដល់ថ្នាក់ក្រោមជាតិ។កម្មវិធីនេះមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្តមេបញ្ជាការរងកងរាជអាវុធហត្ថក្មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ក្រុង/ស្រុក ឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ យុវជនសសយក យុវជនកាយរិទ្ធិ និងយុវជនកាកបាទ ក្រហមខេត្តនិងអង្កការដៃគូអភិវឌ្ឍន៏នានាតែងតែចូលរួមចំណែកឆ្លើយតបលើការងារគ្រោះមហន្តរាយនៅព្រះរាជាណាចក្រកម្ពុជា ។
អភិបាលរងខេត្តត្បូងឃ្មុំ ឯកឧត្តម គន់ រ័ត្នមុន្នី ទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានរាយការណ៍ នូវលទ្ធផលការងារអនុវត្តបានក្នុងរយៈពេល ១ឆ្នាំកន្លងមកវិស័យធារាសាស្ត្រក្នុងខេត្ត តាមកម្រិតកម្ពស់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀង មានផលប្រយោជន៍សំខាន់ដោយទឹកហូរចូល បឹងបួរ អូរ ព្រែក និងអាងទឹកពេញគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ស្រោចស្រពស្រូវប្រាំង ឆ្នាំ២០២៥- ២០២៦។ ដោយឡែកប៉ះពាល់លើការងារគ្រោះមហន្តរាយដោយគ្រោះធម្មជាតិមានទឹកជំនន់ រាំងស្ងួត រន្ទះបាញ់ ជាក់ស្តែងថ្មីនេះខ្យល់ព្យុៈ បណ្តាលឱ្យរបើកដំបូលផ្ទះសរុបចំនួន ៤៥លើក បណ្តាលឱ្យរលំផ្ទះ និងរបើកដំបូលផ្ទះចំនួន ១៨០ ខ្នងផ្ទះ ស្មើនឹង ១៨០គ្រួសារ ស្មើនឹង ៦២០នាក់។រីឯគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស៖គ្រោះថ្នាក់ចរាចរណ៍ កើតឡើង ៧១លើក បណ្តាលឱ្យស្លាប់ ៧២នាក់ (ស្រី ១៨នាក់), របួស ៤៧៣នាក់ (ស្រី ២២នាក់ និងជនជាតិចិន ១នាក់ប្រុស, ជនជាតិអាល្លឺម៉ង់ ១នាក់) និងខូចខាត រថយន្ត ៥១គ្រឿង និងម៉ូតូមួយចំនួនទៀត។
ឯកឧត្តម គីម វីរៈ ក្នុងនាមឯកឧត្តម កិត្តិសង្គហ បណ្ឌិត គន់ គីមមានប្រសាសន៏កោតសសើរដល់លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខា កាកបាទក្រហមកម្ពុជាក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យវាយតម្លៃហេតុការណ៍ និងសាកសួរសុខទុក្ខ នាំយកអំណោយដូចជា សម្ភារ ថវិកា ចែកជូនដល់គ្រួសារដែលរងគ្រោះផងដែរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថាក្រៅពីសកម្មភាពឆ្លើយតបខាងលើ នៅមានសកម្មភាពមួយចំនួនទៀត ខាងថ្នាក់ជាតិបានជំរុញបន្តដល់ជំនាញខេត្ត ពាក់ព័ន្ធនឹងការឆ្លើយតបគ្រោះមហន្តរាយបានសហការជាមួយក្រុមការងារបច្ចេកទេសប្រព័ន្ធ១២៩៤ របស់អង្គការភីន ដើម្បីចុះពិនិ ត្យឧបករណ៍វាស់កម្ពស់ទឹក នៅក្នុងឃុំបឹងព្រួល, ចុះពិនិត្យឧបករណ៍មួយចំនួនដូចជា (ទូក បង្គាន់អនាម័យចល័ត ស៊ី តែនទឹក) មុនពេលទឹកជំនន់ និងបង្កើតក្រុមការងារតាមដានជាប្រចាំនូវការកើតឡើងដោយយថាហេតុ។ឯកឧត្តមបានរំលេចថាថ្នាក់ខេត្ត ត្រូវធ្វើការពង្រឹងសមត្ថភាពមន្ត្រីក្រោមឳវាទរបស់ខ្លួន លើការប្រើប្រាស់ប្រព័ន្ធព្រីស្ស៊ឹម និងប្រព័ន្ធផ្តល់ដំណឹងជាមុន ១២៩៤ ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ឯកឧត្តមបានលើកឡើងទៀតថាប្រព័ន្ធព្រីស្ស៊ឹមត្រូវបានប្រើប្រាស់ជាឧបករណ៍ផ្លូវការតែមួយគត់ក្នុងការប្រមូលទិន្នន័យផលប៉ះពាល់ភ្លាមៗដោគ្រោះមហន្តរាយសម្រាប់ប្រើប្រាស់ ក្នុងការសម្រេចចិត្តដាក់ចេញការអនុវត្តកិច្ចគាំពារសង្គមការឆ្លើយតបគ្រោះអាសន្នរបស់រាជរដ្ឋាភិបាលកម្ពុជា។



