ឯកឧត្តម គន់ គីម ចុះពិនិត្យការសាងសង់ផ្ទះបន្ថែម និងរៀបចំដីសហគមន៍កសិកម្មទំនើប នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹងខេត្តពោធិសាត់

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះពិនិត្យការបន្តសាងសង់ផ្ទះជូនអតីតយុទ្ធជន ព្រមទាំងការឈូសឆាយដីសម្រាប់រៀបចំជាសហគមន៍កសិកម្មទំនើប នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ការចុះពិនិត្យ មានការចូលរួមពី ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក អភិបាលរងខេត្ត, ប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត, ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន៕