ឯកឧត្តម កែ គឹមយ៉ាន អញ្ជើញពិនិត្យស្ថានភាពច្រកស្ទឹងបត់ និងសំណេះសំណាលសួរសុខទុក្ខពលករវិលត្រលប់មកមាតុប្រទេសវិញ និងនគរបាលការពារព្រំដែន។

ខេត្តបន្ទាយមានជ័យ: ថ្ងៃសុក្រទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញពិនិត្យស្ថានភាពច្រកស្ទឹងបត់ និងអញ្ជើញសំណេះសំណាលសួរសុខទុកពលករ ដែលវិលត្រលប់ មកប្រទេសកម្ពុជាវិញ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងនគរបាលការពារព្រំដែនលេខ៨៩១។
ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្ដម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក ជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារីប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋនិងនគរបាលការពារព្រំដែនខេត្តបន្ទាយមានជ័យ នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១សូមទទួលបានសុខភាពល្អ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម កែ គឹមយ៉ាន បាននាំយកអំណោយចែកនិងផ្ដល់ជូនដល់អ្នកពាក់ព័ន្ធនូវថវិកា និងសម្ភារៈរួមមាន : អង្គរ ទឹកសុទ្ធ អង្រឹង មុង អង្រឹង ប្រហុក ស្ពៃក្ដោប ទឹកត្រី ទឹកស៊ីអ៊ីវ មីជាតិ ប៊ីចេង ខ្លឹមស ស្ករស និងថវិកាសរុប២៥,៥០០,០០០រៀល។