ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម : គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនៃបន្តកិច្ចសហប្រតិបត្តិការកម្មវិធីស្បៀងអាហារពិភពលោក (WFP) លើវិស័យគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអនុញ្ញាតអោយ លោកស្រី វ៉ាឡាដានកា អង់ឌីវ៉ា (Ms. Vladanka Andreeva) អ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាចូលជួបជួបសម្តែងការគួរសមនិងពិភាក្សាការងារ នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នៅគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ. ក្នុងនៃបន្តកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា។
ក្នុងជំនួបនោះឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានស្វាគមន៏ និងសារទ ចំពោះលោកស្រីវ៉ាឡាដានកា អង់ឌីវ៉ា (Ms. Vladanka Andreeva) អ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានិងជាអ្នកបន្តវេណពីលោកប្រធានមុនត្រូវបានទទួលភារកិច្ចថ្មី. ។ក្នុងពេលនេះអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម អង់តូនីញ៉ូ ហ្គូទែរេស (António Guterres) បានប្រគល់អោយលោកស្រីបន្តនិងទទួលភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងឳកាសនោះលោកស្រីវ៉ាឡាដានកា អង់ឌីវ៉ា បានជំរាបជូនថាសកម្មភាពកម្មវិធីស្បៀងអាហារពិភពលោក (WFP)បានចូលរួមអនុវត្តការងារ ដើម្បីកាត់បន្ថយហានិភ័យនៅមូលដ្ឋាននិងវិបត្តិ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០១៩-២០២៣ និង២០២៤-២០២៨ នៅថ្នាក់ជាតិនិងក្រោមជាតិ។កន្លងមកចូលរួមសហការនិងពង្រឹងអំពីប្រព័ន្ធអនុវត្តលើការងារគ្រប់គ្រងគ្រោះមហន្តរាយរួមមាន៖ ប្រព័ន្ធប្រកាស អោយដឹងមុន (EW4ALL) និងប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ (PRISM)។បានផ្តល់នូវទីទួលសុវត្តិភាពស្តង់ដារ នៅក្នុងខេត្តដែលងាយរងគ្រោះដោយទឹកជំនន់ ជុំវិញបឹងទន្លេសាបនិង បណ្តុះបណ្តាលដល់មន្ត្រីបង្គោលនៅថ្នាក់ជាតិនិងក្រោមជាតិពង្រឹងសត្ថភាពកាត់បន្ថយហានិភ័យ។លោកស្រីបានជំរាបជូនថារួមចំណែកយ៉ាងសកម្មលើកការងារយេនឌ័រនៅកម្ពុជាក៏ជាពិភពលោកផងដែរ។អង្គការសហប្រជាជាតិដើម្បីស្រ្តី (UN Women)បានចូលរួមលើកកម្ពស់អំពីការងារយេនឌ័រនៅថ្នាក់ជាតិ និងក្រោមជាតិអំពីការគ្រប់គ្រងគ្រោះមហន្តរាយ។
ឯកឧត្តមទេសរដ្ឋមន្ត្រីគន់ គីម ក្នុងរាជរដ្ឋាភិបាលកម្ពុជាក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែលចំពោះអង្កការកម្មវិធីស្បៀងអាហារពិភពលោកដែលតែងតែយកចិត្តទុកដាក់សហការគាំលើវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជាសហការគាំលើពហុវិស័យនៅបណ្តាលក្រសួងស្ថាប័នពាក់ព័ន្ធនានា ទាំងថ្នាក់ជាតិក្រោមជាតិដល់មូលដ្ឋាសហគមន៏ផងដែរ។ជាក់ស្តែងកន្លងមកបានចូលកម្មវិធីកសាងទីទួលសុវត្តិភាព ប្រព័ន្ធប្រកាសពត៍មាននិងកម្មវិធីបណ្តុះបណ្តាលមន្ត្រីតាមបណ្តាលក្រសួង មន្ទី លើការងារឆ្លើយតប ការគ្រប់គ្រងគ្រោះមហន្តរាយ ពិសេសទៅទៀតនោះសម្រាប់ឆ្នាំ២០២៥ រួមមានអង្ករប្រមាណ ២២០តោន ដល់ជន់ភាសិក៤,៥០០គ្រួសារ នៅក្នុង ខេត្តឧត្តរមានជ័យ។ ក្នុងដើមឆ្នាំ២០២៦នេះបានផ្តល់នូវជំនួយជាក្តារបាឡែតឈើចំមនួន៣,០០០ក្តារ ដល់ជនភៀសសឹក ដោយមានកិច្ចសម្របសម្រួលពី គ.ជ.គ.ម. និងអង្គការ IOMនិងមានការចូលរួមពីអង្កការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)ដោយមានតាមរយៈភ្នាក់ងារផ្តល់នូវជំនួយជាផ្នែកហិរញ្ញវត្ថុ ដើម្បីចូលពង្រឹង សមត្ថភាព និងការកសាងផែនការសកម្មភាពជាតិសម្រាប់ការបន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤- ២០២៨និងជាពិសេសបានផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រងនិងអនុវត្តប្រព័ន្ធព័ត៌មានការខូចខាត និងបាត់ បង់គ្រោះមហន្តរាយកម្ពុជា (CamDi) ដែលចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០១២ ដល់បច្ចុប្បន្ននៅកម្ពុជា។



