ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម អនុញ្ញាតអោយ នាយកអង្កការស្បៀងអាហារពិភព លោកប្រចាំកម្ពុជា ( WFP ) ចូលជួបសំដែងការគួរសម និងពិភាគ្សាការងារកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា។
 
								គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនារសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុញ្ញាតអោយលោកស្រី យ៉ុង ណានផាក នាយកអង្កការស្បៀងអាហារពិភពលោកប្រចាំកម្ពុជា(WFP) ចូលជួបសំដែងការគួរសមនិងពិភាគ្សាការងារកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពូជា។
ក្នុងជំនួបទ្វេភាគីនោះគោលបំណងលើការឆ្លើយតបគ្រោះមហន្តរាយនិងប្រតិបត្តិការ ផ្តល់ជំនួយបច្ចេកទេស ការសម្រប សម្រួល និងការគាំទ្រផ្សេងៗដល់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៏គាំទ្រនិងស្វាគមន៏ដល់លោកស្រីនាយកថ្មីប្រចាំកម្ពុជានៃWFP ដែលបានមកចូលរួមការងារលើដៃគូរអភិវឌ្ឍនីជាមួយរាជរដ្ឋាភិបាលកម្ពុជាជាពិសេសមកគាំទ្របន្តសហការងារគ្រប់គ្រងគ្រោះមហន្តរាយ។ទេសរដ្ឋមន្ត្រីបន្តគ.ជ.គ.ម. និង WFPកន្លងមកបានរួមទាំងកិច្ចការសំខាន់ៗ ដែលបានអនុវត្តរួមគ្នាការពង្រឹងសមត្ថភាព លើការងារគ្រប់គ្រងប្រព័ន្ធព័ត៌មានគ្រប់គ្រងគ្រោះ មហន្តរាយ តាមរយៈការរៀបចំ និងគាំទ្រលើការអនុវត្តប្រើប្រាស់ប្រព័ន្ធ ព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (ព្រីស៊ឹម) ប្រព័ន្ធព័ត៌មានខូចខាត និងបាត់បង់ដោយគ្រោះមហន្ត រាយ (ខេមឌី) ប្រព័ន្ធប្រកាសឱ្យដឹងជាមុនគ្រោះមហន្តរាយ (១២៩៤)សហការ និងសម្របសម្រួលការដាក់បញ្ចូលការគ្រប់គ្រងហានិភ័យគ្រោះ មហន្តរាយ ក្នុងផែនការជាតិរួមចំណែកការឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុនៅកម្ពុជា ។សូមបញ្ចាក់ថាក៏ដូចពេលមុនៗដែលNCDMសហការ និងគាំទ្រលើដំណើរការរៀបចំគោលការណ៍ណែនាំស្តីពីក្រខ័ណ្ឌ កិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្នផ្តល់ការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុលើដំណើរការការរៀបចំកសាង ផែនការនានាដែលរួមមាន ផែនការសកម្មភាពជាតិ សម្រាប់ការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយ ផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយ តបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ និងផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការ ប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នាសហការគាំទ្រលើដំណើរការពង្រឹងសមត្ថភាពការឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិតាមរយៈការធ្វើលំហាត់ សាកល្បងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ តាមរាជធានីខេត្ត។
លោកស្រី យ៉ុង ណានផាក មានប្រសាសន៏ថាសកម្មភាពសហការគាំទ្រលើការព្រឹងសមត្ថភាពលើការសម្របសម្រួលមនុស្សធម៌ សម្រាប់ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។លោកស្រីបានបន្តថាការអនុវត្តន៏លើសមិទ្ធផលសំខាន់ៗដែលមានកន្លងមកនិងរកអ្វីដែលថ្មីមកWFPបានសហការបន្តជាមួយ គ.ជ.គ.ម គឺជាការចូលចំណែកមួយដើម្បីរៀបចំ និងស្នើរអោយមន្ត្រីជំនាញ់របស់គណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយជាអ្នកសម្របសម្រួលជាមួយក្រសួងស្ថាប័ននានាថ្នាក់ជាតិ ក្រោមជាតិនិងបណ្តុះបណ្តាលមន្ត្រី ថ្នាក់ខេត្ត ស្រុក និងឃុំ អំពីរបៀប គ្រប់គ្រង និងប្រើប្រាស់ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដាន ស្ថានការណ៍គ្រោះមហន្តរាយ(ព្រីស៊ឹម) នៅគ្រប់ទាំង ២៥ រាជធានីខេត្ត គាំទ្រ និងធ្វើការផ្សព្វផ្សាយដល់ដំណើរការចុះឈ្មោះចូលក្នុងប្រព័ន្ធ ប្រកាសឱ្យដឹងមុន ១២៩៤ ដែលក្នុងខែវិច្ឆិកានេះ នឹងមានការដាក់បញ្ចូល លេខទូរស័ព្ទចំនួនប្រមាណ ៧០០,០០០ លេខ បន្ថែមចូលក្នុងប្រព័ន្ធ។
រំលេចថាការរៀបចំបានផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតបសង្គ្រោះ បន្ទាន់គ្រោះមហន្តរាយ រៀបចំបានផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ ទាំងអស់គ្នា សម្រាប់ឆ្នាំ ២០២៤-២០២៨។រៀបចំបានការដាក់បញ្ចូលការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ក្នុង ផែនការជាតិរួមចំណែកការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ។
 
  
  
  
  
  
  
  
  
  
 
 
			



