ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទទួបជួបពិភាក្សាការងារជាមួយ វីនហ្រ្វែត វីកក្លែន (Winfried Wicklein) អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍, ធនាគារអភិវឌ្ឍន៍អាស៊ី និង  លោកស្រី យ៉ាសមីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ស្ថានតំណាង ធនាគារអភិវឌ្ឍន៍ អាស៊ីថ្មីប្រចាំកម្ពុជា

TVK- Khemerith Dalis, [11/20/2025 7:16 PM]
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទទួបជួបពិភាក្សាការងារជាមួយ
វីនហ្រ្វែត វីកក្លែន (Winfried Wicklein) អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍, ធនាគារអភិវឌ្ឍន៍អាស៊ី និង
លោកស្រី យ៉ាសមីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ស្ថានតំណាង ធនាគារអភិវឌ្ឍន៍ អាស៊ីថ្មីប្រចាំកម្ពុជា

នាព្រឹកថ្ងៃពុធ, ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតទទួល ជួបសម្តែង ការ គួរសម និង ពិភាក្សា ការ ងារ ជាមួយលោក វីនហ្រ្វែត វីកក្លែន (Winfried Wicklein) អគ្គនាយក នៃ អគ្គ នាយក ដ្ឋាន អាស៊ី អាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង លោកស្រី យ៉ាសមីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ស្ថាន តំណាងធនាគារអភិវឌ្ឍន៍អាស៊ីថ្មី ប្រចាំ កម្ពុជាក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ ២០២៥។

លោក វីនហ្រ្វែត វីកក្លែន និងលោកស្រី យ៉ាសមីន ស៊ីឌីគី បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ទំនុក ចិត្ត និងការគាំទ្រដល់លោកស្រី យ៉ាសមីន ស៊ីឌីគី ដែលត្រូវ បានតែងតាំងជានាយិកា ស្ថាន តំណាងធនាគារអភិវឌ្ឍន៍អាស៊ីថ្មី ប្រចាំកម្ពុជា ។ លោក វីនហ្រ្វែត វីកក្លែនបានវាយតម្លៃ ខ្ពស់ ចំពោះ កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និង ADB នា ពេលកន្លង មក និងបានគូសរំលេចអំពីការកែទម្រង់ជាយុទ្ធសាស្ត្ររបស់ ADB ជាមួយភាគីពាក់ព័ន្ធ ដើម្បី ជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់, ជាពិសេស អាស៊ាន ដែល បច្ចុប្បន្នបាន និងកំពុងដើរ តួនាទីកាន់តែសំខាន់ក្នុងឆាកអន្តរជាតិ, ដោយផ្តោតលើវិស័យអាទិភាពសំខាន់ៗ រួម មាន៖ ការពង្រឹង វិស័យឯកជន , ឌីជីថលភាវូបនីយកម្ម , បញ្ញាសប្បនិម្មិត(AI), ការពង្រឹងទីផ្សារមូលធន, ការ អភិវឌ្ឍ វិស័យ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍, ការគ្រប់គ្រងអាងទន្លេ, ការកាត់ បន្ថយហានិភ័យ គ្រោះ មហន្តរាយ ធម្មជាតិ, និង ការ អភិវឌ្ឍបណ្តាញអគ្គិសនីអាស៊ាន – ASEAN Power Grid ជាដើម សំដៅខិតខំសម្រេចឱ្យ បាន តាម គោល ដៅ ចម្បងរបស់ ADB  គឺការជំរុញកំណើនប្រកបដោយបរិយាបន្ន និងការកាត់បន្ថយភាពក្រីក្រ ។ ADB បានធ្វើ បច្ចុប្បន្នកម្មលើប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួន ដែលនឹងអាច ផ្តល់ លទ្ធភាពដល់ ADB ក្នុងការបង្កើនហិរញ្ញប្បទាន បន្ថែមដល់ប្រទេសជាសមាជិកពី ២៥ ដល់ ៣៥ ប៊ីលាន ដុល្លារអាម៉េរិក ក្នុង មួយ ឆ្នាំ ។ ពាក់ព័ន្ធនឹង ការពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជា, ក្នុងខែមីនា ឆ្នាំ ២០២៦ ខាងមុខ, ក្រុមបេសកកម្មរបស់ ADB នឹងមកបំពេញបេសកកម្មដើម្បីធ្វើបច្ចុប្បន្នកម្មបញ្ជី គម្រោង/ កម្មវិធី អាទិភាព រយៈពេលមធ្យម និង គិតគូរអំពីការ ពង្រឹងវិស័យឯកជនកម្ពុជា រួមទាំង ការផ្តល់ ហិរញ្ញ ប្បទាន ក្រោម ក្រប ខ័ណ្ឌហិរញ្ញប្បទាន សម្រាប់ វិស័យ ឯកជន(Non-Sovereign Loan) លើវិស័យ អាទិភាព សំខាន់ៗរួមមាន៖ វិស័យថាមពល និង យានយន្តអគ្គិសនី, វិស័យហេដ្ឋារចនាសម្ព័ន្ធ, ព្រមទាំងការជំរុញ ប្រសិទ្ធ ភាព ពាណិជ្ជកម្ម និង ការ ប្រកួត ប្រជែង នៅកម្ពុជា ជាដើម ។ជាមួយគ្នានេះ, ADB នឹងគាំទ្រកម្ពុជាក្រោមក្របខ័ណ្ឌ Counter-Cyclical Support Facility (CSF) ដែលជាយន្តការ គាំទ្រផ្នែក ហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ និង ហានិភ័យ បណ្តាល មកពីការអនុវត្តគយបដិការផងដេរ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បាន វាយ តម្លៃ ខ្ពស់ ចំពោះសារៈសំខាន់ នៃ ភាពជាដៃគូរបស់ ADB និង បានគាំទ្រចំពោះរបៀបវារៈអភិវឌ្ឍន៍របស់ ADB ដែលរបៀបវារៈអភិវឌ្ឍន៍ ខាងលើឆ្លើយតបទៅនឹង៖ ១. ទិសដៅនៃការ អភិ វឌ្ឍ ក្នុង តំបន់របស់អាស៊ាន (ASEAN), និយាយជារួម និង ២. របៀបវារៈអភិវឌ្ឍន៍នៃ យុទ្ធសាស្ត្រ បញ្ច កោណ-ដំណាក់ កាល ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ ។ ជាមួយគ្នានេះ, កម្ពុជា ត្រៀមខ្លួនសហការជាមួយបេសកកម្មរបស់ ADB ក្នុងការធ្វើបច្ចុប្បន្នកម្មបញ្ជី គម្រោង/ កម្មវិធីអាទិភាពរយៈពេលមធ្យមពេលខាងមុខ ព្រមទាំងការពិភាក្សា និងរៀបចំ Counter-Cyclical Support Facility (CSF) ផងដែរ ។ កម្ពុជា ត្រូវការគាំទ្រចាំបាច់បន្ថែមរបស់ ADB ជាពិសេស ក្នុង កាលៈទេសៈ ប្រឈម នៃ សម្ពាធ ធំៗដូចជា៖ ការ អនុវត្តពន្ធ បដិការរបស់សហរដ្ឋអាមេរិក និងភាព តាន តឹង នៅតាម បណ្តោយ ព្រំដែន ដែលកំពុងផ្តល់ ផល អវិជ្ជមាន ដល់កា រ អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ។ បន្ថែមលើ ការ គាំទ្រ កន្លង មកដែល ផ្តោតលើ៖ ១. ការកែ ទម្រង់ ជា រចនា សម្ព័ន្ធ, ២. ការ កសាង សមត្ថភាពធនធានមនុស្ស និងស្ថាប័ន, ៣. ការ វិនិយោគ លើ ហេដ្ឋារចនាសម្ព័ន្ធវិស័យ កសិកម្ម, និង ៤.

TVK- Khemerith Dalis, [11/20/2025 7:16 PM]
កម្មវិធី កំណែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងការពង្រឹង អភិបាលកិច្ច របស់ រាជ រដ្ឋាភិបាល ; ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើឲ្យ ADB បង្កើនការគាំទ្រ ជំរុញ ការអភិវឌ្ឍ របស់កម្ពុជា ក្នុង វិស័យគន្លឹះសំខាន់ៗ៖ ការគាំទ្រ វិស័យឯកជនទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការពង្រឹង យន្តការ ភាព ជាដៃ គូរវាងរដ្ឋ និងឯកជន, វិស័យថាមពល, ឌីជីថលភាវូបនីយកម្ម, វិស័យ ហិរញ្ញវត្ថុ, ការ ឆ្លើយ តប ទៅ នឹង ការប្រែប្រួល អាកាសធាតុ ក៏ដូចជា ការជំរុញ ការ ស្រូបយក ឥណទាន និងបង្កើន ទំហំឥណទាន សម្រាប់ កម្ពុជា ឱ្យធំជាងមុន ផងដែរ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ សង្ឃឹមថា ADB នឹងបន្ត ផ្តល់ ការ គាំទ្រយ៉ាង ពេញ ទំហឹង ដល់ កម្ពុជា ក្នុងគោលដៅ ជំរុញកំណើន និងកាត់ បន្ថយ ភាព ក្រីក្រ ដើម្បី កម្ពុជាអាច ចាកចេញពីក្រុម ប្រទេស អភិវឌ្ឍន៍ តិចតួចតាមគោលដៅដែលបានកំណត់ ។

ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរ គុណ ADB ដែលតែងតែជាដៃគូយ៉ាងជិតស្និត, មានភាពបត់បែន, និងគោរពលើភាពជាម្ចាស់ការក្នុងដំណើរការ អភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា ព្រមទាំង ជូន ពរលោក វីនហ្រ្វែត វីកក្លែន និងលោកស្រី យ៉ាសមីន ស៊ីឌីគី ព្រមទាំង សហការី ឱ្យទទួល បាន ជោគជ័យក្នុង ដំណើរ ទស្សន កិច្ច របស់ខ្លួននៅកម្ពុជា ។