ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបើកកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពី “ស្ថានភាពទឹកស្អាត និងទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្ម”

នាព្រឹក ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២៥, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំ

កិច្ចប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាអំពី “ស្ថានភាពទឹកស្អាត និង ទឹកប្រើប្រាស់សម្រាប់វិស័យ កសិកម្ម” ដោយផ្តោតលើស្ថានភាព និងបញ្ហាប្រឈមនៃទឹកស្អាត និងទឹកសម្រាប់វិស័យកសិកម្មដោយមាន ការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ ។ 

“ធនធានទឹក” គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង ៥ ក្នុង ក្របខ័ណ្ឌយុទ្ធ-សាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ស្របតាមទិសដៅនេះ, ការធានាបាន នូវសន្ដិសុខនៃធនធានទឹក និង ការប្រើប្រាស់ធនធានទឹកប្រកបដោយចីរ-ភាព ត្រូវ បាន កំណត់ជាអាទិភាព ។ ជាចលនការនៃ ការអភិវឌ្ឍសេដ្ឋកិច្ច ជាអាទិ៍  ការកើនឡើងផ្ទៃដីដាំដុះ,ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃ មូលដ្ឋានឧស្សាហកម្មក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ,  ការ ប្រើប្រាស់របស់ប្រជាពលរដ្ឋ និង ការ ប្រើប្រាស់សម្រាប់គាំទ្រដល់សកម្មភាព សេដ្ឋកិច្ចផ្សេងៗ ជាពិសេស  នៅក្នុង រដូវប្រាំង តម្រូវជាការចាំបាច់ឲ្យ បង្កើន នូវ ប្រភពទឹកស្អាតដែលប្រើប្រាស់បាន ។  ស្ថាន-ភាព ដែលតម្រូវ ការ ប្រើប្រាស់ទឹកមាន ការកើនឡើង នេះ ទាមទារឱ្យមានការ គិតគូរទៅលើប្រសិទ្ធភាពនៃការវិនិយោគ និង រក្សាតុល្យភាពនៃ ការ បែងចែកធនធានទឹក សំដៅធានា បាន នូវ ការផ្គត់ផ្គង់ទឹក ក្នុង កម្រិត សុភបរមា ដែលមានលក្ខណៈប្រទាក់ក្រឡា ទៅដល់គ្រប់តួអង្គក្នុង សង្គម-សេដ្ឋកិច្ច ។ 

ជារួម, អង្គប្រជុំ បានពិភាក្សា ដោយយកចិត្តទុកដាក់លើចំណុចសំខាន់ៗ ដូចជាស្ថានភាពបច្ចុប្បន្ននៃការគ្រប់គ្រងទឹក និងបញ្ហាប្រឈមដែលរួមមាន៖  ភាពមានកម្រិត នៃ ប្រសិទ្ធភាពនៃការបែង-ចែកធនធានទឹក, កង្វះលិខិតបទដ្ឋានគតិយុត្ត, ភាពខ្វះចន្លោះនៃ ការ ចែករំលែកព័ត៌មាន ស្ដីពីទិន្នន័យប្រភពធនធានទឹក, និងប្រសិទ្ធភាព នៃការគ្រប់គ្រងប្រតិបត្តិករទឹកស្អាតឯកជន ។ ជាលទ្ធផល, កិច្ចប្រជុំបានសម្រេចជាវិធានការ ដើម្បីរៀបចំអនុវត្តការងារគ្រប់គ្រងធនធានទឹកនេះ ដោយបា ន កំណត់ ការដោះស្រាយជា ៣  ដំណាក់កាលដូចខាងក្រោម៖

១. វិធានការចំពោះមុខ៖ សម្រាប់ដោះស្រាយបញ្ហាកង្វះទឹកក្នុង រដូវប្រាំងខាងមុខនេះ តាមរយៈ ការ ផ្ដល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចក្នុង ការការពារ និង រក្សាប្រភពទឹក ក៏ដូចជាត្រៀមបម្រុងធនធានហិរញ្ញវត្ថុសម្រាប់អន្តរាគមន៍ក្នុង ករណីចាំបាច់, 

២. វិធានការរយៈពេលខ្លី៖ សម្រាប់អនុវត្តក្នុង រយៈពេល ១ ទៅ ២ឆ្នាំ ដោយផ្ដោត លើ ការ វាយតម្លៃឡើងវិញលើការវិនិយោគលើវិស័យធនធានទឹក និង សមត្ថភាពផ្គត់ផ្គង់ទឹកឱ្យ ឆ្លើយតប នឹងតម្រូវ ការប្រើប្រាស់ និងសម្រាប់គាំទ្រដល់វិស័យកសិកម្ម និងឧស្សាហកម្ម, និង

៣. វិធានការរយៈពេលមធ្យម និងវែង៖ ដោយផ្ដោតលើ ការ រៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍ, គ្រប់គ្រង និងប្រើប្រាស់ធនធានទឹក និងការ បន្ដ យកចិត្តទុកដាក់លើការកែទម្រង់ និងពង្រឹងយន្ដការគ្រប់គ្រងសម្រាប់សាមីក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ។

ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និង វាយតម្លៃ ខ្ពស់ចំពោះ ការ ចូលរួមគាំទ្រ និង ផ្ដល់កិច្ចសហការពីថ្នាក់ ដឹកនាំ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារ បច្ចេកទេសអគ្គលេខាធិការដ្ឋាន គ.ស.ហ. ដែល បាន ខិតខំរៀបចំ និ ង សិក្សា លើ  “ស្ថានភាពទឹកស្អាត និង ទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្ម” នេះឡើង ៕