ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម MIYAJI Takuma អនុរដ្ឋមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស នៅទីស្តីការក្រសួងការបរទេសជប៉ុន

នៅថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងជាប្រធានក្រុមការងារសិក្សាអំពីកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP) បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម MIYAJI Takuma អនុរដ្ឋមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស នៅទីស្តីការក្រសួងការបរទេសជប៉ុន។
កិច្ចពិភាក្សានេះ បានផ្តោតលើកិច្ចពង្រឹងបន្ថែម នូវទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ក៏ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះគោលការណ៍ពហុភាគីនិយម ការលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើគោលការណ៍ច្បាប់ និងការការពារសន្តិភាព ព្រមទាំងស្ថិរភាពក្នុងតំបន់។ ក្នុងស្មារតីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី បានធ្វើបច្ចុប្បន្នភាពជូនឯកឧត្តមអនុរដ្ឋមន្រ្តីជាន់ខ្ពស់ការបរទេសជប៉ុនអំពីស្ថានភាពនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ជាពិសេសឧប្បត្តិហេតុកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការរំលោភបទឈប់បាញ់ពីសំណាក់កងកម្លាំងយោធាថៃ។ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីជំហររឹងមាំរបស់កម្ពុជា ប្រកបដោយសន្តិវិធីក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដោយបានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយវិវាទតាមរយៈការសន្ទនា និងការចរចារតាមលក្ខណៈការទូត។
ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តីក៏បានបង្ហាញពីក្តីសង្ឃឹមរបស់កម្ពុជាចំពោះការបន្តការយោគយល់ និងការគាំទ្ររបស់ប្រទេសជប៉ុនចំពោះគោលជំហររបស់ខ្លួន ដោយកត់សម្គាល់ថា វិធីសាស្រ្តរបស់កម្ពុជាឆ្លុះបញ្ចាំងមិនត្រឹមតែការគោរពច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងមានគោលដៅយូរអង្វែងរបស់ខ្លួនក្នុងការរួមចំណែកកសាងភាពសុខដុមរមនា និងស្ថិរភាពក្នុងតំបន់។
On Monday, 29 September 2025, H.E. Prof. Bundit Sapheacha Dr. Sok Siphana, Senior Minister in charge of Multilateral Trade and Economic Affairs, Chairman of the Trade Policy Advisory Board (TPAB), and Chairman of the Comprehensive and Progressive Agreement for Trans-Pacific Partnership (CP-TPP) Study Working Group, held a high-level bilateral meeting with H.E. Mr. MIYAJI Takuma, State Minister for Foreign Affairs, at the Ministry of Foreign Affairs in Tokyo.
The discussion focused on further strengthening bilateral economic relations and enhancing collaboration on the development of Sihanoukville Port.
Dr. Sok reaffirmed Cambodia’s strong commitment to the principles of multilateralism, the promotion of a rules-based international order, and the safeguarding of peace and stability in the region. In this spirit, he briefed his counterpart on recent developments along the Cambodia–Thailand border, notably the serious incident of 27 September 2025 involving a ceasefire violation by Thai forces. He underscored Cambodia’s firm yet peaceful stance in addressing such challenges, emphasising that Cambodia remains committed to resolving disputes exclusively through diplomatic dialogue and negotiation.
He also conveyed Cambodia’s hope for Japan’s continued understanding and support of its position, noting that Cambodia’s approach reflects not only its respect for international law and agreements but also its enduring aspiration to contribute constructively to regional harmony and stability.
Tokyo, Japan 🇯🇵🇰🇭