ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូសុខាភិបាល ចូលរួមពិធីបើកមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស

ពិធីបើកមហាសន្និបាតសុខភាពពិភពលោក លើកទី៧៨ ក្រោមប្រធានបទ «ពិភពលោករួមគ្នាតែមួយ ដើម្បីសុខភាព One World for Health» នាថ្ងៃចន្ទទី១៩ នេះ និងបន្តរហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ។
មហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ត្រូវបានរៀបចំក្នុងបំណងសំខាន់រួមមួយ នោះគឺត្រិះរិះពិចារណារអំពី “អាទិភាពទាំងឡាយសម្រាប់សុខភាពសកល និងកត្តាប្រឈម The global health priorities and challenges” ដែលក្នុងនោះមហាសន្និបាតកម្រិតពិភពលោក មានក្តីរំពឹងចម្បងៗ ដោយពិនិត្យរួមគ្នាសុីជម្រៅលើប្រធានបទដូចខាក្រោម៖
១-បំរែបំរួលអកាសធាតុ៖ គម្រោងសកម្មភាពសាកលលើបញ្ហាប្រឈមការបំរែបំរួលអកាសធាតុ និងសុខភាព (Climate change and health
(Global Action Plan on Climate Change and Health)
២-សុខភាព ក្នុងកម្មវិធីគ្រោងទុកដើម្បីការអភិវឌ្ឍន៍ចេរភាព ២០៣០ (Health in the 2030 Agenda for Sustainable Development)
៣-បញ្ហាចម្បងនៃភាពស៊ាំនឹងការប្រើប្រាស់មិនបានត្រឹមត្រូវថ្នាំផ្សះបង្ការនិងព្យាបាលរោគឆ្លង (Antimicrobial resistance)
៤-សមត្ថភាពឆ្លើយតប និងរៀបចំជាមុន បញ្ហាបន្ទាន់ៗនៃសុខភាព (Health emergency preparedness and response)
៥-លទ្ធផលនៃកិច្ចពិគ្រោះយោបល់មិនផ្លូវការរបស់រដ្ឋសមាជិក លើកកិច្ចព្រមព្រៀងរបស់អង្គការសុខភាពពិភពលោកអំពីការឆ្លងរោគជាសាកល (Outcome of consultations of Member States Draft resolution on the WHO Pandemic Agreement) ជាដើម។ល។
គួរបញ្ជាក់ថា÷ ដោយតបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក និងដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយ ឯកឧត្តម អ៉ិន តារា ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងសុខាភិបាល ចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៨ ក្រោមប្រធានបទ «ពិភពលោករួមគ្នាតែមួយ ដើម្បីសុខភាព One World for Health» នាថ្ងៃចន្ទទី១៩ នេះ និងបន្តរហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ។