ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជេីញជាអធិបតី កិច្ចប្រជុំស្តីពី « ការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភារាការងារមន្ត្រីរាជការក្រសួងមហាផ្ទៃ”

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៦ អគ្គនាយកដ្ឋានធនធានមនុស្ស មានរៀបចំកិច្ចប្រជុំស្តីពី«ការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការក្រសួងមហាផ្ទៃ» ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខា ធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ ឯកឧត្តម លោកជំទាវ អគ្គនាយក ប្រធានអង្គភាពថ្នាក់ប្រហាក់ប្រហែល អភិបាល រាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានធនធានមនុស្ស ដែលបានចូលរួមផ្ទាល់ និងតាមប្រព័ន្ធ Zoom សរុបប្រមាណ ៧០០រូប។

នាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី អគ្គ នាយកធនធានមនុស្ស បាន ធ្វើសេចក្តីរាយការណ៍ និងបញ្ជាក់ថា ដោយអនុវត្តតាមផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់ គ្រងនិងអភិវឌ្ឍន៍ ធនធានមនុស្ស រយៈ ពេល៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗ៤ គឺ៖
ទី១- ពង្រឹងវិន័យមន្ត្រីរាជការ ដើម្បីលើក កម្ពស់ឥរិយាបថបំពេញការងារ សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ជំនឿទុកចិត្ត និងកិត្តិ យសរបស់មន្ត្រីរាជការ។ ទី២- លើកកម្ពស់ប្រសិទ្ធភាពការងារ ឆន្ទៈម្ចាស់ការ និងស្មារតីទទួលខុសត្រូវរបស់មន្ត្រីរាជការ ក្នុងការ រក្សាសន្តិសុខ ជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិ ភាពសង្គម ព្រមទាំងការផ្តល់សេវាសាធារណៈ ស្របតាមការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ ទី៣- បង្កើនសមត្ថភាព និងគុណតម្លៃក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរាជការ និងជំរុញឱ្យមានការប្រព្រឹត្ត អំពើល្អក្នុងការបំពេញភារកិច្ច។
ទី៤- លើកកម្ពស់កាតព្វកិច្ច និងមនសិការស្នេហាជាតិរបស់មន្ត្រីរាជការ ដើម្បីធានាឱ្យមានភាពស្មោះត្រង់ និងភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ អគ្គនាយក បានលើកឡើងទៀតថា ក្រសួងមហាផ្ទៃ បាននិងកំពុងធ្វើកំណែ ទម្រង់ធនធានមនុស្សស៊ីជម្រៅ ដល់មន្ត្រីរាជការទាំង៣ក្របខ័ណ្ឌ (មន្ត្រីនគរបាលជាតិ មន្ត្រី រាជការស៊ីវិល និងមន្ត្រីពន្ធនា គារ) ទទួលបានលទ្ធផលវិជ្ជមានគួរឱ្យកត់សម្គាល់ ជាអាទិ៍៖ ១- មន្ត្រីរាជការមានវិន័យ និងស្មារតីទទួលខុសត្រូវកាន់តែប្រសើរឡើង។
២- ការជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការ ត្រូវបានអនុវត្តតាមនិយាមនីតិវិធីប្រតិប ត្តិ(SOP) តាមតម្រូវការ អង្គភាពសាមីនីមួយៗនិងទទួលបានការបណ្តុះបណ្តាល
ជំនាញត្រឹមត្រូវ។ ៣- ការគ្រប់គ្រងវត្តមាន និងការសុំច្បាប់ឈប់សម្រាក ត្រូវបានអនុវត្តយ៉ាងមាន ប្រសិទ្ធភាព។
៤- ការអនុវត្តទណ្ឌកម្មខាងវិន័យ ត្រូវបានអនុវត្តស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុទោះបីទទួលបានលទ្ធ ផលគួរឱ្យកត់សម្គាល់យ៉ាងណាក្តី ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ក៏បានសង្កេតឃើញថា នៅតែមានមន្ត្រីរាជការមួយចំនួនតូចមិនទាន់បានគោរពវិន័យបានម៉ឺងម៉ាត់ ដូចជា អវត្ត មាន អាកប្បកិរិយាមិនសមរម្យក្នុងម៉ោងការងារនិងតាមបណ្តាញទំនាក់ទំនងសង្គម ការស្លៀកពាក់ ឯកសណ្ឋានមិនត្រឹមត្រូវ ជាដើម។

ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានសម្តែងនូវសេចក្តីរីករាយ និងការកោតសរសើរចំពោះ អគ្គនាយកដ្ឋានធនធានមនុស្ស និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានសហការ ខិតខំប្រឹងប្រែងក្នុងការពង្រឹងវិន័យ និងគ្រប់គ្រងធនធានមនុស្សទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បាន លើកទឹកចិត្តនិងជំរុញឱ្យអគ្គនាយកដ្ឋានធនធានមនុស្ស បន្តសហការល្អជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួង មហាផ្ទៃ និងរដ្ឋបាលរាជ ធានី ខេត្ត ខិតខំប្រឹងប្រែងយកចិត្តទុក ដាក់បំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតី ទទួលខុសត្រូវ មានឆន្ទៈមនសិ ការ ខ្ពស់ក្នុងការសហការ ដឹកនាំ ដើម្បីអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត តាមតួនាទីភារកិច្ចរៀងៗខ្លួន និងផែនការយុទ្ធ សាស្ត្រស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍធន ធានមនុស្សរបស់ក្រសួងមហាផ្ទៃ ឱ្យសម្រេច បានជោគជ័យ៕