ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំ ព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋ មន្រ្តី ក្រសួង ប្រៃសណីយ៍ និង ទូរ គមនា គមន៍ (ក.ប.ទ.) បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការ ក.ប.ទ.។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាលើ ការងារពាក់ព័ន្ធ នឹងវឌ្ឍនភាព នៃការកែទម្រង់វិស័យទូរគមនាគមន៍ កិច្ចសហប្រតិបត្តិការនាពេលកន្លងមក ក៏ ដូច ជា បច្ចេក វិទ្យាឌីជីថលនិងការបណ្តុះបណ្តាលធនធានមនុស្សជំនាញឌីជីថល ការអភិវឌ្ឍ ថ្នាល និង កម្ម វិធី របស់ រាជរដ្ឋាភិបាល ជាពិសេសថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY ៕



