ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាលក្រើនរំលឹក «បើយើងអុំទូក សូមអុំឱ្យពេញកម្លាំង! ការបំពេញការងារ ក៏ដូចគ្នា យ៉ាងនេះយើងមិនទុកសល់អ្វីនៅពីក្រោយ ដែលនឹងបង្កើតជាផលអវិជ្ជមានមកលើលទ្ធផលការងាររបស់យើងជាអ្នកដឹកនាំ និងសហភាតរៈ។»

ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាលក្រើនរំលឹក «បើយើងអុំទូក សូមអុំឱ្យពេញកម្លាំង! ការបំពេញការងារ ក៏ដូចគ្នា យ៉ាងនេះយើងមិនទុកសល់អ្វីនៅពីក្រោយ ដែលនឹងបង្កើតជាផលអវិជ្ជមានមកលើលទ្ធផលការងាររបស់យើងជាអ្នកដឹកនាំ និងសហភាតរៈ។»

———

រាជធានីភ្នំពេញ៖  ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា  បានគូសបញ្ជាក់ណែនាំ និងផ្តល់នូវអនុសាសន៍បន្ថែមទៀតដូចខាងក្រោម៖

-បន្តពង្រឹងការអនុលោមតាមគោលនយោបាយ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា

-ថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់លើការងារទំនាក់ទំនង ដោយពង្រឹងការពន្យល់អ្នកជំងឺនិងក្រុមគ្រួសារ ឱ្យបានគ្រប់ជ្រុងជ្រោយ និងការឆ្លើយតបឱ្យមានភាពសមស្រប និងច្បាស់លាស់

-គណៈគ្រូពេទ្យគ្រប់កម្រិត ត្រូវខិតខំលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈ របស់គ្រូពេទ្យ ដើម្បីធានាគុណភាព ក្នុងការបម្រើសេវាសុខាភិបាល

-ទប់ស្កាត់កុំឱ្យមាន Malpractice ក្នុងការផ្តល់សេវាសុខាភិបាល

-ការចុះមូលដ្ឋានដោយថ្នាក់ដឹកនាំត្រូវផ្តោតលើការពង្រឹងស្មារតី ការងារ និងការដឹកនាំ ដើម្បីរុញការងារទៅមុខឱ្យមានប្រសិទ្ធភាព

-ថ្នាក់ដឹកនាំពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ទៅលើការងារជំងឺឆ្លង។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាសឯកឧត្តមដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥

ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

ក្នុងឱកាសនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ បានរំលឹកបន្ថែម ដោយថ្នាក់ដឹកនាំគ្រប់រូប យកចិត្តទុកដាក់ខ្ពស់ លើការងារពង្រឹងសេវាពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺ នៅតាមមូលដ្ឋាន និងជាពិសេសការឆ្លើយតបនឹង សំណូមពររបស់ប្រជាពលរដ្ឋ។