ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្ត តាកែវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រណាំងទូក ង នៅខេត្តតាកែវ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ដើម្បីចូលរួមចំណែកថែរក្សាវប្បធម៌ ប្រពៃណី និងលើកស្ទួយវិស័យកីឡាអុំទូក ងនិងទេសចរណ៍នៅខេត្តតាកែវ ក្រោមបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងប្រកបដោយមោទកភាពក្រោមម្លប់សុខសន្តិភាព។
ពិធីនេះ មានការអញ្ជើញចូលរួម ពីសំណាក់ តំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្ត គណៈ អភិបាល ខេត្ត ថ្នាក់ ដឹកនាំ ជាអនុប្រធាន សមាជិក ក្រុម ការងារ រាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋាន ខេត្ត តាកែវ មន្ទីរ អង្គភាព ស្ថាប័ន នានា ជុំវិញ ខេត្ត ប្រជាពលរដ្ឋ យ៉ាង ច្រើន កុះករ ។
មានប្រសាសន៍នៅក្នុងពិធីបិទការប្រណាំងទូកនៅខេត្តតាកែវ ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ទូកអាចលឿនទៅមុខបាន អាស្រ័យដោយអ្នកអ៊ុំចេះស្រុះស្រួលគ្នា ជាកម្លាំងតែមួយ តាមសង្វាក់តែមួយ ។ ឯកឧត្តម បន្ថែមថា នេះជាមេរៀនដ៏ល្អសំរាប់យើងទាំងអសើគ្នា ថាសាមគ្គីភាព និងការរួមដៃគ្នា គឺជាកម្លាំងដ៏ធំ ក្នុងការកសាងសហគម និងកសាងប្រទេសជាតិរបស់យើង ។
ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា ការប្រគួតនេះ មិនមែនដលម្បីឈ្នះចាញ់ទេ ដើម្បីចូលរួមថែរក្សារប្រពៃណីវប្បធម៌ដ៏ល្អរបស់យើង។ ឯកឧត្តម ក៏បានអំពាវដល់កីឡាករទូក នៅតែបន្តចូលរួមការប្រគួតប្រជែងប្រណាំងទូកនៅឆ្នាំក្រោយៗបន្តទៀត ដោយហាត់អោយបានស្ទាត នៅពេលមានពិធីបុណ្យអ៊ុំទូកថ្នាក់ជាតិ នៅរាជធានីភ្នំពេញ។
ពិធីប្រណាំងទូកលើកទី២ នៅបឹងតាកែវ រៀបចំរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបឹងតាកែវ ក្រុងដូនកែវ ដោយមានទូកចូលរួមប្រកួតចំនួន ៣៧ទូក តាមបណ្តាស្រុកក្រុង និងទូកតាមមន្ទីរអង្គភាពជុំវិញខេត្ត ដែលមានកីឡាករសរុបទាំងអស់៤៤៤នាក់ ។ ក្នុងកម្មវិធីប្រណាំងទូកនេះដែរ រដ្ឋបាលខេត្តរៀបចំការប្រគំតន្ត្រី សម្ដែងសិល្បៈ ការតាំងពិព័រណ៍ និងការតាំងបង្ហាញនូវមុខម្ហូប អាហារ សម្ភារៈ ផលិតផលភូមិមួយ ផលិតផលមួយ សម្រាប់ប្រើប្រាស់ផ្សេងៗ ការរៀបចំកាំជ្រួចនាពេលរាត្រីវេលាម៉ោងប្រាំពីរយប់ផងដែរ។
សំរាប់ទូកជ័យលាភីលេខ លេខ១ បានទៅលើឈ្មោះ មន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ លេខ២ បានទៅលើ ឈ្មោះព្រះខន័មានជ័យបារមី ស្រុកព្រៃកប្បាស និងលេខ៣ បានទៅលើមុខងារអធិការកិច្ចធីបតីសែនជ័យបារមីស្រីខ្មៅមានរិទ្ធ របស់មន្ទីរមុខងារ និងមន្ទីរអធិការកិច្ច ។
សំរាប់ប្រាក់ឧបត្ថម្ភទូកលេខ១ បាន៥លានរៀល លេខ២ បាន៤ លានរៀល និងទូកលេខ៣បាន៣លានរៀល។ គណៈកម្មការរៀបចំពីអ៊ុំទូក ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន២០លានរៀលផងដែរ៕


