ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារមជ្ឈមណ្ឌលមើលថែចាស់ជរា នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ ឆ្នាំង និងក្រុមការងារ បានអញ្ជើញសំណេះសំណាលសួរសុខ ទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ២គ្រួសារ នៅភូមិកញ្ជោង ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា និងឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តកំពង់ឆ្នាំង ដែលជានិច្ចកាល ថ្នាក់ដឹកនាំតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់ពូជសាស ន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ។
នៅថ្ងៃដដែលនោះ ឯកឧត្តមបណ្ឌិត បានអញ្ជើញដឹកនាំកិច្ច ប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់មជ្ឈមណ្ឌលមើល ថែចាស់ជរា។ កិច្ចប្រជុំនេះធ្វើនៅអគារជនពិការ ស្ថិតនៅភូមិធ្នង់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហេង ពិទូ ឯកឧត្តម អ៊ិត បូព៌ារដ្ឋាដេត អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡា ច ប្រធានក្រុមប្រឹក្សាភិបាលនៃជនពិការស្រុកកំពង់ត្រឡាច ប្រធានជនពិការស្រុកកំពង់ត្រឡាច រដ្ឋបាលភូមិ-ឃុំ និងចាស់ព្រឹទ្ធាចារ្យ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ណែនាំ និងផ្ដួចផ្ដើមទិសដៅការងារសំខាន់ៗ ដោយបានណែនាំឱ្យជ្រើសរើសបងប្អូនជនពិការដែលមានសមត្ថភាព ឱ្យចូលរួមជួយការងារផ្សេងៗក្នុងមជ្ឈមណ្ឌល ដូចជាការងាររដ្ឋបាល ឬជួយមើលថែចាស់ទុំនៅពេលយប់ ដោយមានការផ្តល់ប្រាក់ឧបត្ថម្ភសមរម្យ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ពួកគាត់។ ក្រៅពីនោះ ឯកឧត្តមបណ្ឌិត បានឱ្យក្រុមការងាររៀបចំជួសជុល និងលាបថ្នាំពណ៌អគារជនពិការដែលមានស្រាប់ ឱ្យមានភាពស្រស់ស្អាត ស៊ីចង្វាក់គ្នាទៅតាមគំរូតែមួយផងដែរ៕




