ឯកឧត្តមបណ្ឌិត ហង្ស សាមឿន កាត់ខ្សែបូរ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ បន្ទប់ផ្តល់ប្រឹក្សាផ្លូវចិត្ត ចំនួន ៤បន្ទប់ និង ៤ទីតាំងផ្សេងគ្នា” ដាក់នៅមណ្ឌលជំរុំជនភៀសសឹកស្ថិតក្នុង ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប

នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ឯកឧត្តមបណ្ឌិត ហង្ស សាមឿន អនុប្រធានទី២ គ.ជ.គ.ម. និងជា ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាតំណាងឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអញ្ជើញជាអធិបតីភាពក្នុង“ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ បន្ទប់ផ្តល់ប្រឹក្សាផ្លូវចិត្ត ចំនួន ៤បន្ទប់ និង ៤ទីតាំងផ្សេងគ្នា” ដាក់នៅមណ្ឌលជំរុំជនភៀសសឹកស្ថិតក្នុង ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ។ក្នុងពិធីនោះមានការចូលរួមពីអាជ្ញាធរដែនដីខេត្តនិង អង្គការមូលនិធិសហប្រជាតិសម្រាប់ប្រជាជន( UNFPA)និងអង្គការ TPO រួមទាំងផ្នែក ជំនួយមនុស្សធម៌ផ្សេងៗទៀត. ប្រជាពលរដ្ឋភៀសឹកប្រមាណជាង៦០០គ្រួសារ។

“ពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅ មណ្ឌលជំរុំ ជនភៀសសឹក និងសូមនឹករលឹកបំផុតជូនចំពោះ វីរៈកងទ័ព និងបងប្អូន គ្រប់រូប កុមារា កុមារី ដែលកំពុងស្នាក់នៅមណ្ឌលក្នុងគោលបំណងអោយបានដឹងអំពីសេវាប្រឹក្សាយោបល់ប្រកបដោយសុវត្ថិភាពសម្រាប់ស្រី និងកុមារីផ្តល់ពត៌មានជូនដល់មន្ត្រីផ្តល់ សេវាថ្នាក់មូលដ្ឋានអោយ បានដឹងអំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងបរិបទគ្រាអាសន្នភាពងាយ រងគ្រោះដែលអាចកើតឡើងទាក់ទងនឹងអំពើហិង្សាយេនឌ័រ ក្នុងគ្រាអាសន្នព្រមទាំងការផ្តល់ជាចំណេះ ដឹង ជូនដល់មន្ត្រីផ្តល់សេវាថ្នាក់មូលដ្ឋានអោយបានដឹងអំពីមូលដ្ឋានសំខាន់ៗ ក្នុងការធ្វើការងារឆ្លើយ តបនឹងអំពើហិង្សាផ្នែកយេនឌ័រក្នុងគ្រាអាសន្ន។

ឯកឧត្តមបណ្ឌិត ហង្ស សាមឿនក្នុងនាម ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រសួង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្ត អង្គការ UNFPA អង្គការ TPO និងផ្នែក ជំនួយមនុស្សធម៌ផ្សេងៗ ដែលបានបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវនិងទទួល បានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈកន្លងមក បង្ហាញឱ្យឃើញនូវាកាយវិការយកចិត្តទុកដាក់ និងលើកទឹក ចិត្តក្នុងការរួមចំណែកគាំទ្រ លើភារកិច្ចរបស់បងប្អូន កំពុងស្នាក់នៅជំរុំជនភៀសសឹក ក្នុងកិច្ចការសង្គម មនុស្សធម៌ និងប្រកបដោយកក់ក្តៅជូនពួកគាត់។

ឯកឧត្តមបណ្ឌិត ហង្ស សាមឿនបានលើកឡើងថារាជរដ្ឋាភិបាល នឹងបន្តលើកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងភាពជាអ្នកដឹកនាំ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាបយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់ សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារ ការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទង នឹងយេនឌ័រលើស្ត្រីនិងក្មេងស្រី និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។

ឯកឧត្តមបណ្ឌិត ហង្ស សាមឿនបន្តថាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចទាំងទ្ធេរនិងមានឆន្ទាក់ខ្ពស់របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បាននិងកំពុងបោះ ជំហានទៅមុខគួរឱកត់សម្គាល់ និងទទួលបាននូវសមិទ្ធផលថ្មីៗ ជាច្រើនតាមរយៈការដាក់ឱ្យអនុវត្តនូវ គោលការណ៍ផែនការជាតិការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ផែនការឆ្លើយតបគ្រោះអាសន្ន និងតាមរយៈការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមឆ្លើយតបនឹង គ្រោះអាសន្នកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពល រដ្ឋតាមរយៈការអភិវឌ្ឍលើគ្រប់វិស័យ ដំដៅពង្រឹងពង្រីកភាពធន់សេដ្ឋកិច្ចគ្រួសារនិងធ្វើឱ្យប្រសើរឡើង នូវសុខុមាលភាព របស់ប្រជាពលរដ្ឋគ្រប់រូបពិសេសស្ត្រី និងកុមារនៅក្នុងគ្រួសារក្រីក្រ។បន្ទាប់មកឯកឧត្តមនិងប្រតិភូ បានផ្តល់អំណោយជូនបងប្អូនជនភៀសឹក ក្នុងមាន អង្ក១ប៊េ និងឃិត១កញ្ចប់ ក្នុងមាន ត្រី ស្កសរ អំបិល សាច់ក្រក ប៊ីចេង ត្រីងៀតទឹកស៊ីអីវ ទឹកត្រីនិងទឹកដោះគោសម្រាប់ក្មេងៗផងដែរ។