ឯកឧត្តមបណ្ឌិត ហង្ស សាមឿនបានអនុញ្ញាតអោយអង្គការUN Womenប្រចាំតំបន់និងប្រតិភូចូលជួបសម្តែងការគួរសមនិងពិភាគ្សាការងារលើវិស័យយេនឌ័រនៅកម្ពុជា
នាព្រឹកថ្ងៃទី៤ខែមីនាឆ្នាំ២០២៦ឯកឧត្តមបណ្ឌិត ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជាអនុប្រធានទី២ គ.ជ.គ.ម.តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិតគន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម.បានអនុញ្ញាតអោយអង្គការUN Womenប្រចាំតំបន់ដឹកនាំដោយលោកស្រី Maria Holtsberg និងប្រតិភូចូលជួបសម្តែងការគួរសមនិងពិភាគ្សាការងារលើការងារយេនឌ័រនៅកម្ពុជានៅគណៈគម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ក្នុងជំនួបនោះគណៈប្រតិភូ បានលើកឡើងពីតួនាទីរបស់អង្គភាពរបស់ខ្លួនក្នុងការជួយឱ្យស្ត្រីអាចទទួលបានហិរញ្ញវត្ថុនិងក្នុងគោលបំណងបង្កើន និងពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុ។ក្នុងការគាំទ្រកម្មវិធីនេះមានហិរញ្ញប្បទានចម្រុះសម្រាប់ស្ត្រីសហគ្រិននិងអង្គភាពហិរញ្ញវត្ថុ UNEP និងដៃគូសំខាន់ៗដូចជារដ្ឋាភិបាលនៃប្រទេសស៊ុយអែត និងអាល្លឺម៉ង់ ។
តាងនាមឱ្យ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ឯកឧត្តមបណ្ឌិត ហង្ស សាមឿនបានថ្លែងអំណរគុណ និងកោតសរសើរដល់ អង្គការUN Womenប្រចាំតំបន់ចំពោះភាពជាដៃគូយ៉ាងជិតស្និទ្ធគាំទ្រក្នុងកិច្ចការសម្របសម្រួលវិស័យយេនឌ័រនិងការវគ្គបណ្តុះបណ្តាលជំនាញ ការគាំទ្រអោយមានវឌ្ឍនភាពរបស់កម្ពុជាក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងការវិភាគទិន្នន័យយេនឌ័រហើយបានលើកឡើងពីការបោះជំហានទៅមុខយ៉ាងសំខាន់របស់កម្ពុជា ដោយផ្តោតលើគ្រោះថ្នាក់ធម្មជាតិ និងការរក្សានិរន្តរភាពឱកាសជីវភាព។
ឯកឧត្តមបណ្ឌិត ហង្ស សាមឿនបានថ្លែងបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះនៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះម្ន្តរាយនិងឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម ជាអនុប្រធានទី១ កំណត់យ៉ាងច្បាស់ក្នុងច្បាប់ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងយុទ្ធសាស្រ្តជាតិ ដើម្បីធានាសិទ្ធិ សមភាព និងការចូលរួមពេញលេញក្នុងសង្គម។ ដោយឡែកពាក់ព័ន្ធនឹងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាសេនាធិការអោយ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់ទុកជាផ្នែកមួយសំខាន់នៃគោលនយោបាយជាតិវិស័យគ្រប់គ្រងគ្រោះមហន្តរាយនិងគោលនយោបាយសង្គមរបស់រាជរដ្ឋាភិបាល និងជាអ្នកសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានាក្នុងនោះមានក្រសួងកិច្ចការងារនារីដើរតួនាទីសម្រាប់ស្ត្រីកម្ពុជានិងការរួមបញ្ចូលពេញលេញក្នុងសង្គម ដែលក្នុងនោះ កម្ពុជា យកចិត្តទុកដាក់លើការងារលើកម្ពស់យេនឌ័រថ្នាក់ជាតិ ក្រោមជាតិនិងដល់មូលដ្ឋានសហគមន៍ ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតហង្ស សាមឿនក្នុងនាមឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានស្នើសុំឱ្យដៃគូបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមជាមួយកម្ពុជា ក្នុងការគាំទ្រដល់កិច្ចការយេនឌ័រនិងកិច្ចការងារបណ្តុះបណ្តាលផ្នែកយេនឌ័រក្នុងគោលដៅជួយរួមចំណែកសម្រាលបន្ទុកដល់រាជរដ្ឋាភិបាលកម្ពុជា។



