ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារផ្សព្វផ្សាយព័ត៌មានរបស់សមាគម
ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ ប្រធានគណៈឃោសនា អប់រំ និងផ្សព្វផ្សាយ និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារផ្សព្វផ្សាយព័ត៌មានរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម នួម សុខុន អនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា , លោកជំទាវ ចេន សុភានាថ ប្រធានក្រុមព័ត៌មានសមាគម និងជាអនុប្រធានប្រចាំការគណៈឃោសនា អប់រំ និងផ្សព្វផ្សាយ, ឯកឧត្តម ស៊ិន សុផល អនុប្រធានគណៈឃោសនា អប់រំ និងផ្សព្វផ្សាយ , លោកស្រី ឱរ លក្ខិណា អគ្គនាយិការង ទូរទស្សន៍ជាតិកម្ពុជា, លោក ថាច់ ផាណារ៉ុង អគ្គនាយករង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ព្រមទាំងក្រុមការងារពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំនេះរៀបចំធ្វើនៅសាលប្រជុំអគារ ម.ជ.ជ នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃអង្គារ ទី ៨ ខែកញ្ញា ឆ្នាំ២០២៦៕



