ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ អញ្ជើញជាអធិបតីសម្ពោធ មន្ទីរពេទ្យសម្រាកព្យាបាលឌីនីសាន់សាញ (Diny Sunshine Medical Clinic) និងសមិទ្ធផលការងារ៣៥ឆ្នាំរបស់ អង្គការស្ពាន
ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា(ស.អ.យ) បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរសម្ពោធសមិទ្ធផលការងាររបស់អង្គការស្ពានរយៈពេល ៣៥ឆ្នាំ ដែលបានចូលរួមចំណែកស្ដារ និងកាត់បន្ថយភាពក្រីក្រ ដោយសេចក្ដីស្រឡាញ់ នៅមន្ទីរពេទ្យសម្រាកព្យាបាលឌីនីសាន់សាញ (Diny Sunshine Medical Clinic) របស់អង្គការស្ពាន ដែលមានទីតាំងស្ថិតនៅភូមិរំដួល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានរៀបចំដាក់ឱ្យអនុវត្ត «កម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ» ក្នុងគោលបំណងកសាងសមត្ថភាព និងភាពធន់ ព្រមទាំងលើកកម្ពស់ជីវភាពរបស់គ្រួសារគោលដៅ។ ដែលជាការបញ្ជាក់កាន់តែច្បាស់អំពីការប្តេជ្ញាចិត្តថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមនុស្ស, ការលើកកម្ពស់ជីវភាពពលរដ្ឋ, ការកាត់បន្ថយភាពក្រីក្រ, រួមទាំងការកសាងភាពធន់របស់ពលរដ្ឋ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។
ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់ថា ការផ្តល់សេវាតាមមណ្ឌលរដ្ឋមួយចំនួន ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកំពុងផ្តល់ជូនដល់ក្រុមគោលដៅមានដូចជា៖ មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី មជ្ឈមណ្ឌលសំចតប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មណ្ឌលយុវនីតិសម្បទា មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្តនិងផ្អែកលើសហគមន៍ មជ្ឈមណ្ឌលស្តារកាយសម្បទា បុរីទារក និងកុមារជាតិ និងមណ្ឌលកុមារកំព្រា និងវិទ្យាស្ថានជាតិសង្គមកិច្ច សម្រាប់បណ្តុះបណ្តាល និងការកសាងសមត្ថភាពរបស់កម្លាំងសេវាសង្គម។
រាជរដ្ឋាភិបាលកម្ពុជាក៏បានបានដាក់ចេញនូវអនុក្រឹត្យលេខ ៨៥ អនក្រ.បក. ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងដោះស្រាយ កង្វះអាហារូបត្ថម្ភ ចាប់ពីទារកនៅក្នុងផ្ទៃដល់កុមារអាយុ ២ឆ្នាំ នៅក្នុងពន្ធនាគារ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី បន្ថែមទៅលើកម្មវិធីជំនួយសង្គមដែលកំពុងអនុវត្តស្រាប់ បន្ថែមពីនេះសូមឱ្យអង្គការជួយផ្សព្វផ្សាយដល់គ្រួសារក្រីក្រមានបណ្ណសមធម៌ អាចទាក់ទងទៅខាងឃុំ សង្កាត់ ដើម្បីចុះឈ្មោះចូល ក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាប្រាក់ឧបត្ថម្ភ និងទទួលបានកម្មវិធីជំនួយផ្សេងៗទៀតរួមមាន៖
– កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ រួមមាន៖ ស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម ២ឆ្នាំ
ជនចាស់ជរា ជនមានពិការភាព អ្នកផ្ទុកមេរោគ/ជំងឺអេដស៍ និងសិស្សអាហារូបករណ៍
– កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជន
មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
– កម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន។
គួរបញ្ជាក់ផងដែរថា អង្គការស្ពាន គឺជាអង្គការមិនមែនរដ្ឋភិបាល ចាប់តាំងពីឆ្នាំ ១៩៩១ មក បានអនុវត្តគម្រោង និងកម្មវិធីអភិវឌ្ឍន៍នៅតាមខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តតាកែវ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពង់ធំ និងខេត្តក្រចេះ ដោយសម្រេចបានសមិទ្ធិផលសំខាន់ៗ ដូចជា៖ ១.ការផ្តល់ផ្ទះសម្រាប់គ្រួសារក្រីក្រ និងស្ត្រីមេម៉ាយ បានចំនួន ២,០៦០គ្រួសារ ២.ការសាងសង់អគារសិក្សាថ្មីចំនួន ១៥២អគារ និងការជួសជុលអគារសិក្សាចាស់ទ្រុឌទ្រោមជាង ៣០កន្លែង ៣. ការឧបត្ថម្ភអង្ករ ថវិកា សម្ភារៈប្រើប្រាស់ និងថ្នាំពេទ្យដល់អ្នកជំងឺ និងគ្រួសារដែលរស់នៅជាមួយអ្នកជំងឺអេដស៍ ទាំងរយៈពេលខ្លី និងវែង រហូតដល់អ្នកជំងឺទទួលមរណៈភាពចំនួន ៣,៨០៣គ្រួសារ ៤.ការគាំទ្រការសាងសង់អគារមន្ទីរពេទ្យចំនួន ៥អគារ និងមណ្ឌលសុខភាព ចំនួន ១៤អគារ ៥.ការឧបត្ថម្ភដោយផ្តល់អង្ករ ថវិកា សម្ភារៈ សិក្សា មធ្យោបាយធ្វើដំណើរ និងរៀបចំទស្សនកិច្ចសិក្សាដល់គ្រួសារក្រីក្រ និងកុមារកំព្រា មានអ្នកទទួលផលចំនួន ៤,៨៨៩ នាក់ ៦.



