ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ទៅបំពេញទស្សនកិច្ចការងារនៅខេត្តនិញប៊ិញ

(វៀតណាម) ដោយទទួលបានការអនុញាតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករ្រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មកា និងសាសនា បានដឹកនាំគណៈប្រតិភូមួយក្រុមទៅបំពេញទស្សនកិច្ចផ្លូវការ និងជួបពិភាក្សាការងារនៅខេត្តនិញប៊ិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញ របស់  ឯកឧត្តម អ៊ី ថុង អនុរដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា រួមជាមួយតំណាងមកពីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិរបស់ក្រសួង។

ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដោយគណៈប្រតិភូកម្ពុជានាឱកាសនោះដោយ ឯកឧត្តម ង្វៀន អាញ ជុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តនិញប៊ិញ រួមជាមួយថ្នាក់ដឹកនាំមកពីនាយកដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ថ្នាក់ដឹកនាំខេត្តបានផ្តល់នូវទិដ្ឋភាពទូទៅអំពីជនជាតិ ជំនឿ និងជីវិតសាសនានៅនិញប៊ិញ។
ឯកឧត្តម ង្វៀន អាញ ជុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តនិញប៊ិញ និងសហគមន៍ជនជាតិភាគតិចនៅក្នុងខេត្តភាគច្រើនប្រមូលផ្តុំនៅតំបន់ភាគខាងត្បូង បានជម្រាបជូនគណៈប្រតិភូជាន់ខ្ពស់កម្ពុជាថា  ក្រុមជនជាតិមឿងមានចំនួនប្រជាជនច្រើនជាងគេ ដែលមានប្រជាជនជិត ៣០.០០០ នាក់ រួមជាមួយក្រុមដទៃទៀតដូចជា តៃ ថៃ ណុង ដាវ ក៏ដូចជាសហគមន៍តូចៗរួមមាន សានឌៀវ និងម៉នង។ដោយឡែក សាសនាធំៗចំនួនបីត្រូវបានទទួលស្គាល់ជាផ្លូវការ និងដំណើរការប្រកបដោយស្ថិរភាពនៅក្នុងខេត្តរួមមាន៖  ព្រះពុទ្ធសាសនា សាសនាកាតូលិក និងសាសនាប្រូតេស្តង់។ ខេត្តនិញប៊ិញរក្សាបាននូវប្រព័ន្ធជំនឿប្រជាប្រិយដ៏សម្បូរបែប និងរស់រវើក និងមានស្ថាប័នជំនឿជាង ១១.៦០០ នៅទូទាំងខេត្ត។ ហើយជារៀងរាល់ឆ្នាំ មានពិធីបុណ្យប្រមាណ ៣០០ ត្រូវបានប្រារព្ធឡើង ដែលត្រូវបានទទួលស្គាល់ដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ថាជាផ្នែកមួយនៃបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ រួមមាន ពិធីបុណ្យហ័រលូ ពិធីបុណ្យវត្តត្រឹន ពិធីបុណ្យតិចឌៀន និងពិធីបុណ្យភូដេ -ល-។

អាជ្ញាធរមូលដ្ឋានបានសង្កត់ធ្ងន់ថា ទោះបីជាកិច្ចការជនជាតិ ជំនឿ និងសាសនានៅនិញប៊ិញមានភាពចម្រុះ ប៉ុន្តែមានភាពសុខដុមរមនា ហើយសហគមន៍ ស្ថាប័នជំនឿ និងអង្គការសាសនា ត្រូវគោរពតាមគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់រដ្ឋ ខណៈពេលដែលចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវប្បធម៌ សង្គម សប្បុរសធម៌ និងមនុស្សធម៌។ កិច្ចខិតខំប្រឹងប្រែងទាំងនេះរួមចំណែកដល់ការអភិរក្សអត្តសញ្ញាណវប្បធម៌ ពង្រឹងសាមគ្គីភាពសង្គម និងគាំទ្រដល់ការអភិវឌ្ឍរួមរបស់ខេត្ត ៕