ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបាឋកថាស្តីពី « ការពង្រឹងប្រព័ន្ធគាំពារសង្គម៖ អាទិភាពមួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ » នៅសាលាភូមិន្ទរដ្ឋបាល
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបាឋកថាស្តីពី « ការពង្រឹងប្រព័ន្ធគាំពារសង្គម៖ អាទិភាពមួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងយុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាលទី១ » ជូនគណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យម ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៨០០ អង្គ/នាក់ (ស្រី ២០៩, ព្រះសង្ឃ ២០អង្គ) ដែលក្នុងនោះ អ្នកចូលរួមដោយផ្ទាល់ មានចំនួន ២០០ អង្គ/នាក់ និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធ Microsoft Teams ចំនួន ៦០០អង្គ/នាក់។
បាឋកថា ត្រូវបានចាត់ទុកថា ជាវេទិកាដ៏សំខាន់មិនអាចខ្វះបាន ដើម្បីពង្រឹងសមត្ថភាព សិស្សមន្ត្រី និងកម្មសិក្សាការី ។ តាមរយៈវេទិកានេះ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញជាន់ខ្ពស់ទាំងឡាយ អាចផ្តល់នូវការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធ នឹងចក្ខុវិស័យទស្សនាទាន ឧត្តមានុវត្តលើការដឹកនាំនិងការគ្រប់គ្រងលើវិស័យសាធារណៈ ការលើកកម្ពស់គុណធម៌ជាមន្ត្រី ភាពជាគំរូក្នុងការដឹកនាំ និងការបំពេញការងារ ការងារ កែទម្រង់ និងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូចក្នុងកម្មវិធីបាឋកថានាព្រឹកនេះស្តីពី « ការរពង្រឹងប្រព័ន្ធគាំពារសង្គម៖ អាទិភាពមួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងយុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាលទី១»៕



