ឯកឧត្តមបណ្ឌិត កៅ ថាច, ប្រធានសមាគម ADFIAP និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ទទួលជួបគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាហ្រ្វិក

ប្រទេសចិន៖ នាថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលជួប និងពិភាក្សាការងារជាមួយគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាហ្រ្វិក ចំនួន ៣ រួមមាន៖ Development Bank of Southern Africa, Land and Agricultural Development Bank of South Africa, និងសមាគមគ្រឹះស្ថានហរិញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាហ្រិក។ 

ក្នុងជំនួបជាមួយគ្រឹះស្ថានអភិវឌ្ឍន៍ក្នុងតំបន់អាហ្វ្រិកនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាគម ADFIAP ពិសេសការចែករំលែកនូវព័ត៌មានស្តីពីហិរញ្ញវត្ថុអភិវឌ្ឍន៍, ឧត្តមានុវត្តន៍,និងការពង្រឹងសមត្ថភាពស្ថាប័ន។

 

H.E. Dr. Kao Thach, Chairman of ADFIAP and Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB), held courtesy meetings with development financial institutions in the African region.

—————————————–

Macao, China: On October 23, 2025, H.E. Dr. Kao Thach, Chairman of the Association of Development Financing Institutions in Asia and the Pacific (ADFIAP) and Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB), held courtesy meetings and discussions with three development financial institutions in the African region, which included Development Bank of Southern Africa, Land and Agricultural Bank of South Africa, and the Association of African DFIs (AADFI). During the meetings with the African DFIs, H.E. Dr. Kao Thach had underscored the strengthening of cooperations between the Agricultural and Rural Development Bank and ADFIAP with African Region, especially in information sharing on development finance, best practices, and institutional capacity building.