ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយតំណាងសមាគមបណ្តាញកសិករតេជោ ដើម្បីពិភាក្សាអំពី គម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹក នៅខេត្តព្រះវិហារ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសមាគមបណ្តាញកសិករតេជោ ដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹក នៅខេត្តព្រះវិហារ។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការរៀបចំផែនការអាជីវកម្មកសិកម្ម ក្នុងផ្នែកវារីវប្បកម្ម, ចិញ្ចឹមសត្វ, បន្លែ និងការកែច្នៃចំណីអាហារ នៅខេត្តព្រះវិហារ តាមរយៈការវិនិយោគពីក្រុមហ៊ុនឯកជន លើការបង្កើតចង្កោមអាជីវកម្មចម្បងៗក្នុងបរិបទសេដ្ឋកិច្ចចក្រា ដើម្បីពង្រឹងសន្តិសុខស្បៀងអាហារ, ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតការងារបន្ថែមផងដែរ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការធនាគារ ARDB៕







