ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ កម្ពុជាជ្រើសយកការទទួលខុសត្រូវជំនួសឱ្យភាពធ្វេសប្រហែស ការឯកភាពជំនួសឱ្យការបែកបាក់ និងជ្រើសយកកម្លាំងដែលដឹកនាំដោយប្រាជ្ញា នេះមិនមែនជាភាពទន់ខ្សោយនោះទេ
(បន្ទាយមានជ័យ) ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញ នៅមណ្ឌលបណ្តោះអាសន្នក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រមទាំងបានផ្តល់សារអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ បន្សល់ទុកពីការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា។
ពិធីសំណេះសំណាលជាមួយប្រជាជនភៀសសឹក ១២០៧គ្រួសារ នេះ មានការចូលរួមពី លោកជំទាវ នួម សុភ័ណ្ឌ សមាជិករដ្ឋសភា និងលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរស្រុកអូរជ្រៅ និងតំណាងក្រុមហ៊ុន Power 100។



